ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់តូចចិត្តប្តីមានស្រីជិះរថយន្តមកឈប់នៅលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែត្រូវកូនប្រុស ឃាត់ទាន់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ ដោយសារតូចចិត្តប្តីមានស្រីថ្មីបានបើករថយន្តមកឈប់នៅលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវ បានកូនប្រុសស្រីជិះម៉ូតូដេញតាមនិងប្តឹងសមត្ថកិច្ចនគរបាលឱ្យជួយឃាត់ទាន់។

  ហេតុការណ៍នេះបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះ ចក ខណ្ឌដូនពេញ ។

ស្ត្រីរូបនោះពុំត្រូវបានស្គាល់អត្តសញ្ញាណ ឡើយ មានអាយុប្រមាណជា៥០ឆ្នាំ មាន លំនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សី កែវ ។

  ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេ ឃើញស្ត្រីរូបនេះបានបើករថយន្តម៉ាក់Lexus RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AS-1842 ក្នុងទិសដៅពី លិចទៅកើតឡើងលើស្ពានជ្រោយចង្វា ដោយមានកូនប្រុសម្នាក់ជិះម៉ូតូម៉ាក ZOOMER-X ដេញតាមពីក្រោយ ។

ខណៈនោះកូនប្រុសក៏បានប្តឹងនគរបាល គោលដៅឱ្យជួយធ្វើអន្តរាគមន៍ឃាត់ម្តាយ ផងព្រោះម្តាយគិតខ្លីប្រុងមកលោតទឹក សម្លាប់ខ្លួន ។ ភ្លាមៗនោះនគរបាល គោលដៅនៅគល់ស្ពានក៏បានទៅធ្វើ អន្តរាគមន៍ឃាត់ទាន់ រួចនាំមកគោលដៅនៅរង្វង់មូលកួចកាណុង ។

  បើតាមស្ត្រីរូបនោះបានយំរៀបរាប់ឱ្យដឹង ថា មូលហេតុដែលធ្វើឱ្យគាត់គិតខ្លី ដោយសារតែតូចចិត្តខ្លួនឯងដែលប្តីមាន ស្រី ។

តាមព័ត៌មានឱ្យដឹងថា មុនពេល កើតហេតុ ស្ត្រី រូបនេះមានទំនាស់គ្នាក្នុង គ្រួសារ ហើយក៏បានបើករថយន្តចេញ មកលោតទឹកពីលើស្ពាន ហើយក៏បានដឹង ដល់កូនជិះម៉ូតូតាមនិងឃាត់តែម្តង ។ បន្ទាប់ពីកើតហេតុកូនប្រុសស្រីក៏បាននាំម្តាយឡើងជិះរថយន្តត្រឡប់ទៅផ្ទះវិញ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖