ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា គិតត្រឹមយប់ថ្ងៃទី១០ខែកក្កដា វៀតណាមបានរកឃេីញករណីឆ្លងកូវីដ-១៩រហូតដល់ទៅ១.៨៥៣នាក់។ក្នុងនេាះនៅទីក្រុងហូជីមិញមានករណីឆ្លងរហូតដល់ទៅ១.៨២០នាក់, ខេត្ត
បិញយឿង១៤០នាក់។ក្រៅពីនេះមានអ្នកឆ្លងតិចជាង១០០នាក់នៅតាមបណ្ដាខេត្ត-ក្រុងជាច្រេីនទូទាំងប្រទេស។
ក្នុងថ្ងៃនេះដែរក៏មានអ្នកជំងឺ២២០នាក់បានជាសះស្បេីយអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។
នៅពេលនេះទីក្រុងហូជីមិញបានពិន័យដល់ពលរដ្ឋដែលបំពានច្បាប់បិទខ្ទប់ចេញពីផ្ទះដោយមិនមានការចាំបាច់។
នេះជាករណីឆ្លងកូវីដ-១៩ច្រេីនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាមចាប់តាំងពីការផ្ទុះដំបូងរហូតមកទល់ពេលនេះ៕
ដោយ៖ ធីរីណា(រូបភាព៖TTXVN)