ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋចំនួន២០០គ្រួសារ រស់នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈបានទទួលអំណោយលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក និងលោកស្រី ។
អំណោយទាំងនោះបាននាំយកទៅចែក ជូនដោយលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងអម ដំណើរដោយលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ។
កម្មវិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកស្ទឹងត្រង់ ដោយមានអញ្ជេីញចូលពីសំណាក់ លោក រិន វីរៈ រដ្ឋលេខាធិការប្រចាំក្រសួងផែនការ និងជាតំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រតិភូអមដំណើរ លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក និងសមាជិកសមាជិកាពាក់ព័ន្ធជុំវិញស្រុកស្ទឹងត្រង់ ។
អំណោយដែលយកទៅចែជូនរួមមាន ៖ អង្ករ ៥តោន,មីជាតិ ១០០កេស,អាល់កុល១០កាន និងម៉ាស់ ១០,០០០សន្លឹកផ្ដល់ជូនប្រជាពលរដ្ឋ ២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម, មីជាតិ០១កេស, ទឹកត្រី ៣ដប, ទឹកសុីអុីវ២ដប និងថវិកាចំនួន២០,០០០រៀលផងដែរ ។
ជួបសំណេះសំណាលមុនប្រគល់ជូន អំណោយលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបាននាំយកប្រសាសន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក និងលោកស្រី សូមបងប្អូនជនរួមជាតិអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោការណ៍របស់ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញគឺ ៣ការពារនិង៣កុំ ៖
*៣ការពារ ៖ ពាក់ម៉ាស់ លាងដៃ. គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល គឺចាប់ពី១ម៉ែត្រកន្លះឡេីងទៅឲ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តន៍ឲ្យបានគ្រប់គ្នា) ។
*៣កុំ ៖ កុំចូលកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រេីម៉ាស៉ីនត្រជាក់ច្រេីនពេក រកកន្លែងមានខ្យល់ចេញចូល កន្លែងមនុស្សច្រេីនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំចាប់ដៃគ្នាជាដេីម៕
ដោយ ៖ វណ្ណៈ