ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹង, មួយរយៈពេលកន្លងមកនេះ នាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យា បានរកឃើញករណីលួចចូលយកគណនីហ្វេសប៊ុក ដើម្បីធ្វើការឆបោកក្នុងរូបភាព សុំជួយឧបត្ថម្ភលុយ ឬសុំខ្ចីលុយ ដោយជនខិលខូចបន្លំធ្វើជាមិត្តភក្តិ ឬបងប្អូនរបស់ម្ចាស់គណនីហ្វេសប៊ុកពិត ដែលត្រូវបានពួកគេលួចចូលនោះ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, ដោយសារករណីឆបោកមួយនេះនៅតែកំពុងកើតមានចំពោះប្រជាពលរដ្ឋ នាយកដ្ឋានបានបង្កើតវីដេអូអប់រំខ្លីមួយ ដើម្បីជាការក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងដើម្បីចៀសវាងការខាតបង់លុយកាក់ផងដែរ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកនាយកដ្ឋានតាមរយ:ទូរសព្ទលេខ ០២៣-៧២៦-៨២២ ឬតាមរយៈ Messenger របស់នាយកដ្ឋាន។
សូមអរគុណ!
ដោយ ៖ សិលា