ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ២៩១ នាក់ បានចេញដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីបំពេញបេសកកម្មចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ !

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ឲ្យដឹងថា, នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ តបតាមការឧទ្ទេសនាមរបស់គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រុមគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន 291 នាក់ បានចេញដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីបំពេញបេសកកម្មចុះចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ស្របតាមយុទ្ធសាស្រ្ត”ផ្ការីក” ដែលជាចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។

ដំណើរបេសកកម្មថ្មីនេះ ត្រូវបានអនុវត្តបន្ទាប់ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់យើង បានបញ្ចប់ដោយជោគជ័យក្នុងការចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ 

ឆ្លៀតក្នុងឱកាសនេះ ក្រុមគ្រួសារ ស.ស.យ.ក សូមជូនពរដល់ក្រុមគ្រូពេទ្យស័្មគ្រចិត្តទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លាក្នុងខេត្តឧត្តមានជ័យ៕

ដោយ ៖ សិលា


ចែករំលែក៖