ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ករណីវិជ្ជមានកូវីដ-១៩ រកឃើញតែ ១នាក់ ជាករណីនាំចូល ទោះលទ្ធផលបែបណាក៏ដោយ មិនមែនមានន័យថាជំងឺកូវីដ-១៩ គ្មានវត្តមានបន្តទៀតឡើយ

ចែករំលែក៖

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានខិតខំ បន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ កន្លងមក និងបានធ្វើតេស្តមនុស្សសរុប ៥៩១នាក់ ពុំមានករណីវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងខេត្តឡើយ។ ដោយឡែកករណីរកឃើញវិជ្ជមានជំងឺកូ វីដ-១៩ ចំនួន ០១នាក់ ត្រូវបានក្រុមការងារប្រចាំការនៅទីតាំងត្រួតពិនិត្យបឋម ស្ពានស្រែពក ព្រំប្រទល់ខេត្ត រតនគិរី-ខេត្តស្ទឹងត្រែង បានរកឃើញ គឺជាករណីនាំចូលពីខេត្តដ៏ទៃ លើឈ្មោះ ចាប ថាត ភេទស្រី អាយុ៣៦ ឆ្នាំ ទីលំនៅអចិន្ត្រៃយ៍ ភូមិលេខបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ស្រ្តីខាងលើបានធ្វើដំណើរមក ពីខេត្តកំពង់ចាមតាមរយៈរថយន្តដឹកបន្លែ ជាមួយអ្នកបើកបរ០១នាក់។ បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នករួមដំណើរ ត្រូវបានដាក់ព្យាបាលនិងចត្តាឡីស័ក នៅមណ្ឌលព្យាបាល វិទ្យាល័យត្រពាំងក្រហម ស្ថិតនៅក្នុងភូមិ៣ ឃុំ ត្រពាំងក្រហម ស្រុកកូនមុំ។

រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយ ឡែកពីអ្នកដ៏ទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមាន សមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ 097 595 77 88 / 092 121 383 / 097 775 12 12។

រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជនទាំងអស់ នឹងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ ជាទីបំផុតនូវវិធានការដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា គឺ “៣កុំ ៣ការពារ” និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្កា និងកាត់ផ្តាច់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងក្រុមគ្រួសារ៕

ដោយ ៖ សិលា


ចែករំលែក៖