ខេត្តព្រះវិហារ ៖ បេីយោងតាមលោក តូ សុថេត នាយរង ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យបានអោយដឹងថា សមត្ថកិច្ចចម្រុះនៃខេត្តព្រះវិហារបានចុះធ្វេីការងារដោយរកឃេីញឈើមកលាក់ទុកចំនួន៤កន្លែងនៅក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយ ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ សរុបចំនួន៩៩ដុំ ជាឈើអាជាបួនជ្រុង មុខកាត់ចាប់ពី១៥ជុំរហូត៤០ជុំ បន្ទាប់ពីអ្នកសារព័ត៌មានបានចុះផ្សព្វផ្សាយជ្រួតជ្រាបដំណឹងដល់សមត្ថកិច្ចពាក់ព័ន្ធ ។
លោក តូ សុថេត បន្តថា ក្រោយពីមានបទបញ្ជាលោក ទី សុវណ្ណថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បញ្ជាអោយលោក
ដឹកនាំកម្លាំងចុះស្រាវជ្រាវរកមុខសញ្ញាដឹកបទល្មើសព្រៃឈើនៅក្នុងស្រុកសង្គមថ្មី ជាលទ្ធផលបានរកឃើញក្រុមឈ្មួញដឹកជញ្ជូនឈេីយកមកលាក់ទុក នៅតាមផ្ទះប្រជាជនដេីម្បីបម្វែងដាន និងបំភ័ន្តភ្នែកមហាជន ពិសេសសមត្ថកិច្ច តែម្តង ។
លោកថា ជាលទ្ធផលរកឃេីញចំនួន៤កន្លែងនៅក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយ ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ សរុបចំនួន៩៩ដុំ ជាឈើអាជាបួនជ្រុង មុខកាត់ចាប់ពី១៥ជុំរហូត៤០ជុំ ។
លោកបានបញ្ជាក់ប្រាប់ថា បន្ទាប់ពីបានរកឃើញឈើទាំងនោះ លោកបានសុំគោលការណ៍ទៅព្រះរាជអាជ្ញានឹងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ទើបមានបទបញ្ជាអោយដឹកនាំកម្លាំង មានផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយលោក កែប ប៊ុណ្ណា សហការជាមួយកម្លាំងអធិការនគរបាលស្រុងសង្គមថ្មី កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ចុះបង្ក្រាបតែម្តង ។
បេីយោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានអោយដឹងថា ឈេីលេខមួយប្រភេទឈើសុក្រម និងឈើឈ្លីក ត្រូវបានមេឈ្មួញបញ្ចុះបញ្ចូលអោយប្រជាពលរដ្ឋចូលទៅលួចអារនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ការលីនឆយ ដែលមានទីតាំងស្ថិតក្នុងឃុំស្តៅ ស្រុកសង្គមថ្មី យកមកលក់អោយក្រុមឈ្មួញ ក្នុងតម្លៃ៣០០ដុល្លារក្នុងមួយម៉ែត្រគូបហេីយក្រុមឈ្មួញបន្តដឹកឈើនេះយក ទៅខេត្តកំពង់ធំ តាមច្រកផ្លូវពីភូមិ
តាសែង ទៅព្រំប្រទល់ស្រុកប្រាសាទបាល័ង្គខេត្តកំពង់ធំ មានសមត្ថកិច្ចជាច្រើនក្រុមនៅប្រចាំការទីនោះមិនដែលបានបង្ក្រាបការដឹកជញ្ជូនឈើរបស់មេឈ្មួញម្នាក់នេះឡើយ ។ឯមធ្យោ បាយដែលក្រុមឈ្មួញឈើប្រើក្នុងការដឹកជញ្ជូនឈើ ប្រេីរថយន្តស៊េរីទំនើបៗ ម៉ាកធុនត្រាសុីណា ម៉ាស្តា នឹងរថយន្តហ្វដ ពណ៌ត្រេអុី ជារថយន្តអត់ពន្ធនាំចូល ។
លោក តូ សុថេត អះអាងថា ចំពោះវត្ថុតាងមានឈើចំនួន៩៩ដុំត្រូវបានដឹកជញ្ជូនមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីទៀត ។
ពាក់ព័ន្ធនឹងការបង្ក្រាបលេីកនេះ លោក តូ សុថេត ប្រាប់ថា កន្លងទៅសម្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយលោក ស៊ុំ សុវត្ថា បានធ្វើការបង្ក្រាបការដឹកជញ្ជូនឈើនេះបានជាច្រើនដងផងដែរ តែការបង្ក្រាបនេះប្រឈមនឹងហានិភ័យខ្ពស់ណាស់ ដោយសារអ្នកបើកបរដឹកឈើប្រើប្រាស់គ្រឿងញៀន ។
ទោះយ៉ាងណា ប្រជាពលរដ្ឋនៅក្នុងស្រុមសង្គមថ្មី មានការសាទរចំពោះការបង្ក្រាបបទល្មើសព្រៃឈើនេះ នឹងបានសំណូមពរអោយលោក នួន សុខុម នាយខណ្ឌរដ្ឋព្រៃឈើព្រៈវិហារ បញ្ជូនកម្លាំងជំនាញមកប្រចាំការនៅព្រំប្រទល់ស្រុកសង្គមថ្មី នឹងស្រុកប្រាសាទបាល័ង្គ ដើម្បីបង្ក្រាបការដឹកជញ្ជូនឈើដោយខុសច្បាប់នេះ ៕
ដោយ ៖ វណ្ណៈ