ព័ត៌មានទាន់ហេតុការណ៍៖

គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះSothiya KH Online Shopកំពុងផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាពHEMP Cure គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនព័ត៌មាន របស់ ក្រសួងសុខាភិបាល ស្ដីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះSothiya KH Online Shop កំពុងផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាពHEMP Cureគ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ យោងតាមការពិនិត្យ ឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Sethiya KH Online Shop កំពុង ផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព HEMP Cure គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ ។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខ ទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពី ក្រសួងសុខាភិបាល និងតម្រូវឱ្យលក់តែនៅក្នុងឱសថស្ថាន ឱសថស្ថានរង ស្របច្បាប់តែប៉ុណ្ណោះ ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានជល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលបំប៉នសុខភាព ដែល គ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើនេះជាបន្តទៀតព្រោះផលិតផលទាំងនេះគ្មាន ប្រភពច្បាស់លាស់ ដូចនេះមិនអាចធានាបាននូវគុណភាព និងសុវត្តិភាពឡើយ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើដែលផ្សព្វផ្សាយលក់បំប៉នសុខភាព HEMP Cure ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថជាធរមាន។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាងនៃក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦៕

ដោយ ៖ សិលា


ចែករំលែក៖