ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលក្រុងតាខ្មៅបង្ក្រាបល្បែងបញ្ជល់មាន់លួចលាក់មួយកន្លែងដកហូតម៉ូតូ៣គ្រឿងនិងសម្ភារមួយចំនួន

ចែករំលែក៖

ខេត្តកណ្តាល៖ ទីតាំងបញ្ជល់មាន់លួចលាក់មួយកន្លែងត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប និងដកហូតម៉ូតូចំនួន៣គ្រឿង រួមទាំងសម្ភារមួយចំនួនទៀតផងដែរ។ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងចម្ការស្វាយ ភូមិស្វាយរលំ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ករណីបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងម៉ូតូអ្នកញៀនល្បែងចំនួន៣គ្រឿង រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
ប្រភព​ដដែលបន្តថា ក្រោយពីកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចក៏បានចុះទៅបង្ក្រាប និងរឹបអូសវត្ថុតាងម៉ូតូចំនួន៣គ្រឿងព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀតយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖