ព័ត៌មានទាន់ហេតុការណ៍៖

ហាង S Liquor សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​៤៣២ សង្កាត់បឹងត្របែក មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញគ្រឿងស្រវឹងនៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យបានថា,ហាង S Liquor សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​៤៣២ សង្កាត់បឹងត្របែក មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញគ្រឿងស្រវឹងនៅទីតាំងខាងលើនេះ !   

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​​ទិញភេសជ្ជៈ ឬគ្រឿងស្រវឹងនៅ🔴 ហាង S Liquor សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​៤៣២ សង្កាត់បឹងត្របែក  ខណ្ឌចំការមន រាជធានីភ្នំពេញ

⏰ នៅថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង ៨៖៥០នាទី ដល់ម៉ោង ៩៖០៥នាទី ។

​🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញគ្រឿងស្រវឹងនៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖