ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ៖​ បន្តចាត់ឱ្យតំណាង នាំយកអំណោយមូលនិធិ “ខ២៧”ប្រគល់ជូនគ្រួសារដែលមានជីវភាពក្រីក្រចំនួន​ ៣គ្រួសារ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ និង​ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ” ខ២៧”​ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចាត់តំណាងនាំយកអំណោយមូលនិធិមកប្រគល់ជូនគ្រួសារ ដែលមានជីវភាពក្រីក្រ ចំនួន៣គ្រួសារ។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ស្នងការ​ បានបញ្ជាក់ថា​៖

*គ្រួសារទី១៖ ឈ្មោះ ឡុង លី ភេទស្រី អាយុ ៦៦ឆ្នាំ មានចៅនៅក្នុងបន្ទុកចំនួន ៤នាក់ រស់នៅ ក្នុងក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

*គ្រួសារទី២៖ ឈ្មោះ យន់ សៅរ៍ ភេទស្រី អាយុ ៤០ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ៤នាក់ រស់នៅ ក្នុងក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

*គ្រួសារទី៣៖ ឈ្មោះ ង៉ែត វ៉ាន ភេទស្រី អាយុ ៦៨ឆ្នាំ មានចៅនៅក្នុងបន្ទុកចំនួន ៤នាក់ រស់នៅ ក្នុងក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្នុង​អំណោយដែលបានផ្តល់ជូនដោយក្នុងមួយគ្រួសារទទួលបាន៖

1/ អង្ករ១០គីឡូ
2/ មីមួយកេស
3/ ត្រីខកំប៉ុងមួយឡូ
4/ ទឹកត្រី១ដប
5/ ទឹកសុីអុីវ១ដប
6/ ស្ករមួយគីឡូ
7/ អំបិលមួយគីឡូ
8/ ប៊ីចេង ២៥០ក្រាម
9/ ប្រេងឆាមួយលីត្រ៕

ដោយ​៖សហការី​


ចែករំលែក៖