ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​កសិកម្ម​ណែនាំ​​ឱ្យ​ផ្អាកការធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជាជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩​

ចែករំលែក៖

ភ្នំពេញ៖ ក្រសួង​កសិកម្ម​ណែនាំ​​ឱ្យ​ផ្អាកការធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជាជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩​។

លោក វេង សាខុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា​ បណ្តារក្រុមហ៊ុនវៀតណាម​ត្រូវ​ផ្អាកការធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជាជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា, ខ្ញុំសូមជម្រាបជូន អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកសី្រ ជាប្រធាន ឬតំណាងក្រុមហ៊ុនវៀតណាម ដែលកំពុងវិនិយោគលើសម្បទានដីសេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រ កម្ពុជាទាំងអស់ ជ្រាបថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើសុំ ឲ្យបណ្តាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមានធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្តោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិ វៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជម្ងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល នាពេលបច្ចុប្បន្ននេះ។អាស្រ័យហេតុនេះ សូម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាប្រធាន ឬតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ជ្រាប និងចាត់វិធានអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត។ សូម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រធាន ឬតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ៕

ដោយ៖ សិលា


ចែករំលែក៖