ព័ត៌មានទាន់ហេតុការណ៍៖

ឌៀង សារ៉ាន់ ស្រឡាញ់សន្តិភាព ! ថ្ងៃ១២កក្កដា, ទទួលសំបុត្ររែងស្លុតឱរា តែថ្ងៃ១២កក្កដាសម្រាប់ខ្ញុំ ទទួលបានសារឱរាណែនថប់

ចែករំលែក៖

ភ្នំពេញ៖ ផេកឌៀង សារ៉ាន់ ស្រឡាញ់សន្តិភាព ! នាមសរសេរថា នៅរសៀលថ្ងៃ១២ កក្កដាចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត ផ្តើមដោយពាក្យថា ទទួលសំបុត្ររែងស្លុតឱរា តែថ្ងៃ១២ កក្កដាសម្រាប់ខ្ញុំ ទទួលបានសារឱរាណែនថប់ ។

សូមបងប្អូនយុវជនស្រលាញ់សន្តិភាពត្រូវរឹងមាំទាំងអស់គ្នា ។ 

 សូមបញ្ជាក់ថា ចាប់តាំងពីជំងឺកូវីដ-១៩ ចូលមកដល់កម្ពុជា យុវជនស្រលាញ់សន្តិភាពបានស្ម័គ្រចិត្តដោយឆន្ទៈចូលរួមជាមួយ ក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបម្រើការតាមជាក់ស្តែង ដែលគ្រូពេទ្យ និងអាជ្ញាធរដាក់ឲ្យ ។ 

ក្នុងពេលដែលកំពុងបំពេញការងារនោះ ក៏មានបងប្អូនមួយចំនួនបានឆ្លងជំងឺអាក្រក់នេះជាបន្តបន្ទាប់ ដូចគ្រូពេទ្យ និងអាជ្ញាធរយើងមួយចំនួនដែរ តែត្រូវបានក្រុមគ្រូពេទ្យជំនាញ យកចិត្តទុកដាក់ព្យាបាលបានជាសះស្បើយប្រកបដោយភាពកក់ក្តៅ🙏🙏🙏

ផេកដដែលបានបន្តថា ថ្ងៃនេះ សេចក្តីរាយការណ៍ពីសាខាខេត្តមកថា រកឃើញវិជ្ជមាន៤នាក់ថ្មីទៀត ក្នុងចំណោមក្រុមការងារជាង៥០នាក់ដែលកំពុងបំពេញការងាររួមគ្នា យើងកំពុងស្រាវជ្រាវប្រមូលក្រុមការងារដែលពាក់ព័ន្ធទាំងអស់មកពិនិត្យ ។     ពិតណាស់ថាសត្រូវគ្មានស្រមោលវាកំពុងវាយលុកមកលើពួកយើងដែលកំពុងនៅលើសមរភូមិមួយនេះតែយើងមិនចុះចាញ់និងមិនរាថយជាដាច់ខាត បងប្អូនត្រូវទៅមុខបន្តទៀតដោយស្វាហាប់ និងរឹងមាំ ប្រកាន់ភ្ជាប់ដោយការប្រុងប្រយ័ត្នខ្ពស់ ហើយឆ្ពោះទៅមុខជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ ក៏ដូចជារៀមច្បងយុវជនយើងបន្តទៀត។

    សូមសំណាងល្អកើតមានចំពោះបងប្អូនយើងជានិច្ច (១២ កក្កដា ២០២១) សំណេរពីលោក  ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព៕

ដោយ ៖ សិលា


ចែករំលែក៖