ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា🇰🇭និងបញ្ជូនកងកម្លាំងប្ដូរវេនចំនួនពីរកងអនុសេនាធំដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ដែលនឹងបញ្ចប់បេសកកម្មរយៈពេលមួយឆ្នាំនៅក្នុងតំបន់ប្រតិបត្តិការនៃសាធារណរដ្ឋម៉ាលី🇲🇱 !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះពិនិត្យការងារហ្វឹកហ្វឺនបន្ថែមរបស់កងកម្លាំងដែលនឹងត្រៀមចេញបំពេញបេសកកម្មរក្សាសន្ដិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ ម៉ាលី នាពេលខាងមុខរួមមានកងអនុសេនាធំកម្ទេចគ្រឿងផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះ។ លោកនាយឧត្តមសេនីយ៍ អគ្គនាយកក៏បានពិនិត្យអគារចត្តាឡីស័ក និងអគារព្យាបាលជំងឺឆ្លងកូវីដ-១៩ ព្រមទាំងសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិផងដែរ។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនកងកម្លាំងប្ដូរវេនចំនួនពីរកងអនុសេនាធំដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ដែលនឹងបញ្ចប់បេសកកម្មរយៈពេលម្តង១ឆ្នាំ។ ជាច្រើនឆ្នាំមកហើយប្រទេសកម្ពុជា បានទៅបំពេញបេសកកម្ម នៅតាមបណ្ដាប្រទេសមួយចំនួន ជាមួយអង្គការសហប្រជាជាតិ ។ អ្វីដែលជាមោទនភាពរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំ ដោយសម្ដេចតេជោ ជាប្រមុខដឹកនាំ តាំងពីប្រទេសដែលឆ្លងកាត់នូវឱនភាពនយោបាយ ប្រែក្លាយទៅជាប្រទេសដែលមានកងកម្លាំងអាចទៅថែរក្សាសន្តិភាពនៅឯបរទេសទៀតផង ៕ 

ដោយ៖ សុខ ខេមរា


ចែករំលែក៖