ខេត្តកំពង់ស្ពឺ ៖ ជំនួយការស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយតំណាងក្រសួងនគរបាលវៀតណាម និងលោកឧត្តមសេនីយ៍ទោ សុខ គីមស៊ីន អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងគម្រោងសាងសង់សាលសហសិក្សា ទំហំ ២៥ម៉ែត្រ x ៥០ម៉ែត្រ ចំនួន០១ខ្នង របស់សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ។
ការអញ្ជើញចត្រួតពិនិត្យប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.សស.២៥៦៥ ត្រូវនឹងថ្ងៃទី ១២ខែកក្កដា ឆ្នាំ២០២១ ដែលសាលសហសិក្សានេះឧបត្ថម្ភដោយក្រសួងនគរបាលវៀតណា
មជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា សម្រាប់សិក្សាជំនាញនគរបាល។
គណ:ប្រតិភូបានពិនិត្យឃើញថាសាលសហកាសិក្សានេះបានសាងសង់សម្រេចបាន៨៥ភាគរយហើយ ។ នៅសល់ពីនេះ កំពុងជំរុញដល់ក្រុមជាងសាងសង់បង្ហើយឲ្យមានគុណភាពនិងបរិមាណក្នុងពេលឆាប់ៗនេះ។
ក្នុងការចុះពិនិត្យគម្រោងខាងលើនេះដែរ គណៈប្រតិភូត្រូវបានការទទួលស្វាគមន៍ពីលោក ឧត្តមសេនីយ៍ឯក អ៊ុំ អុន នាយកសាលាមិត្តភាពកម្ពុជា-វៀតណាម និងមន្រ្តីនគរបាលជាច្រើនផងដែរ៕
ដោយ ៖ ប្រាថ្នា