ព័ត៌មានទាន់ហេតុការណ៍៖

ព្រះអង្គម្ចាស់តូចព្រះជន្ម៧វស្សារបស់អង់គ្លេសនៅយូរ៉ូ ២០២០ ពីភាពរីករាយរហូតដល់ភាពអស់សង្ឃឹម(មានវីដេអូ)

ចែករំលែក៖

អង់គ្លេសទទួលបានពានរង្វាន់ខ្ពស់បំផុតគឺវើលខាប់នៅឆ្នាំ១៩៦៦ ហើយតាំងពីពេលនោះមក អង់គ្លេសមិនដែលឈានចូលដល់វគ្គផ្តាច់ព្រ័ត្រឡើយ ទាំងតំបន់អឺរ៉ុប និងពភពលោក។
ក្តីស្រមៃទទួលបានពានរង្វាន់ធំរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសត្រូវបាត់បង់ ដោយសារតែបរាជ័យ ដោយគ្រាប់បាល់កាត់ក្តី១១ម៉ែត្រ ចាញ់ប្រទេសអុិតាលី។ មិនថាឡើយពលរដ្ឋទូទៅរបស់អង់គ្លេស សូម្បីតែព្រះអង្គម្ចាស់តូច George បន្ទាប់ពីសម្បាយរីករាយពេលអង់គ្លេសស៊ុតបញ្ជូលទីអុីតាលី ក៏ប្រែក្លាយជាកើតទុក្ខក្រៀមក្រំដោយសារតែ ចាញ់ក្នុងបាល់១១ម៉ែត្រ ។
វគ្គផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ (Euro 2020)រវាងអង់គ្លេសនិឹងអុីតាលី ព្រះអង្គម្ចាស់តូច បានបង្ហាញពីការខកព្រះទ័យយ៉ាងខ្លាំង ក្រោយការចាញ់អុីតាលី នៅពហុកីឡដ្ឋាន Wembley ។ ព្រះមាតាបិតាគឺព្រះនាង Kate Middleton និងព្រះអង្គម្ចាស់ William បានលួងលោមព្រះអង្គម្ចាស់តូចដែលមិនអាចទប់ទឹកភ្នែកបានពេលអង់គ្លេសបរាជ័យ ។
ទិដ្ឋភាពគ្រួសារព្រះអង្គម្ចាស់ William មិនអាចលាក់បាំងពីក្រុងអ្នកប្រមាញ់រូបយូរ៉ូនោះឡើយ ។ ពេលអង់គ្លេសស៊ុតបញ្ជូលទី
ភាពសម្បាយរីករាយក៏កើតមានឡើង ពិសេសគឺព្រះអង្គម្ចាស់តូច ហើយក៏ប្រែជាកើតទុក្ខ វិញក្រោយអង់គ្លេសចាញ់។ រូបភាពទាំងនោះគឺជាចំណែកមួយនៃការខកចិត្តរបស់ពលរដ្ឋអង់គ្លេសទាំងមូល ដោយក្តីសង្ឃឹមទទួលបានពានរង្វាន់ធំត្រូវបាត់បង់ ៕

ដោយ៖ធីរីណា(រូបភាព៖BBC)


ចែករំលែក៖