ភ្នំពេញ៖ កងរាជអាវុធហត្ថបានអភិវឌ្ឍខ្លួនពីមួយឆ្នាំទៅមួយឆ្នាំគ្រប់វិស័យទាំងធនធានមនុស្ស ធនធានសម្ភារសំណង់ជំរំ ជម្រកបន្ទាយ អគារសិក្សា ការទំនាក់ទំនងនិងគ្រប់កិច្ចការងារស្របតាមសភាពការណ៍ជាតិនិងអន្តរជាតិ។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃខ.ភ.ម ដើម្បីបំពេញតួនាទី ការទទួលខុសត្រូវ ក្នុងការបម្រើការពារនិងជួយប្រជាពលរដ្ឋគ្រប់ទីកន្លែងគ្រប់កាលៈទេសៈជាពិសេសក្នុងសភាពការណ៍បញ្ហាជំងឺឆ្លងកូវីដ-១៩នេះយើងបានរួមគ្នាធ្វើសង្គ្រាមប្រយុទ្ធទប់ស្កាត់ជំងឺរាតត្បាតចង្រៃនេះមិនរួញរាឡើយ។
នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកអប់រំនាយអាវុធហត្ថគ្រប់រូបឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺកូវីដ-១៩នេះត្រូវតែអនុវត្តតួនាទីភារកិច្ចបទបញ្ជាវិធានការសេចក្តីសម្រេចនានាជាពិសេសយុទ្ធសាស្ត្រទាំង៦ព្រមទាំងវិធានការ២៣ របស់សម្ដេចតេជោ ដែលបានដាក់ចេញដើម្បីប្រយុទ្ធទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។
ក្នុងថ្ងៃខួបលើកទី២៨នាថ្ងៃស្អែក ដោយសារបរិបទកូវីដ-១៩
នាយឧត្តមសេនីយ៍ សៅ សុខា បានផ្ញើសារសួរសុខទុក្ខ និងជូនពរពីចម្ងាយ ដោយក្តីនឹករលឹកបំផុត ចំពោះ នាយ នាយរង និងពលអាវុធហត្ថគ្រប់រូប៕
ដោយ៖ ចន្ទ លីហ្សា