ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩សម្រាប់មន្ត្រីកងរាជអាវុធហត្ថ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រឹតស្រាល ទីតាំងធ្វើចត្តាឡីស័ក និងកម្លាំងបម្រើការទទួលខុសត្រូវការងារព្យាបាលយោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលមានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (មានប្រព័ន្ធទឹកស្អាតនិងភ្លើងប្រើប្រាស់គ្រប់គ្រាន់) ។ 

ទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រឹតស្រាលមានអគារស្នាក់នៅ ចំនួន០១, មានបន្ទប់ធំ ០១ ដាក់បានគ្រែ ៣០, បន្ទប់ទឹក ០១, បង្គន់អនាម័យ ០១, ចង្ក្រានបាយ ០១, ក្រុមគ្រូពេទ្យ ០៤នាក់, ក្រុមសន្តិសុខ ០៦នាក់, ក្រុមដាំស្លរ និងអនាម័យ ចំនួន  ០៣នាក់។ 

ទីតាំងសម្រាប់ធ្វើចត្តាឡីស័ក សម្រាប់យោធិនដែលធ្លាប់ប៉ះពាល់ផ្ទាល់ឬប្រយោលនឹងអ្នកជំងឺកូវីដ-១៩ រួមមាន: អគារស្នាក់នៅ ចំនួន ០១, មានបន្ទប់ ០៣ ដាក់បានគ្រែ ៣០, បន្ទប់ទឹក ០១, បង្គន់អនាម័យ ០១, ចង្ក្រានបាយ ០១, ក្រុមសន្តិសុខ ០៦នាក់, ក្រុមដាំស្លរ និងអនាម័យ ចំនួន ០៣នាក់។ 

អង្គភាពបានត្រៀមរួចរាល់នូវសម្ភារៈប្រើប្រាស់ បំពាក់និងការពារឧបករណ៍វាស់សម្ពាធឈាម ០២កំប្លេ, ឧបករណ៍ស្ទង់ជីពចរ ០២, បំពង់អុកស៊ីសែន ០២កំប្លេ, ម៉ាស៊ីនវាស់កំដៅ ៥៦គ្រឿង, ទូបាញ់ថ្នាំសម្លាប់មេរោគ ០២, ធុងបាញ់ថ្នាំសម្លាប់មេរោគស្ពាយនៅខ្នង ០៣, ឱសថបុរាណចិន ៨០០ ប្រអប់, អាល់កុល ៥០០លីត្រ, ម៉ាស់ ៣០,០០០ ជែលលាងដៃ ២៥០លីត្រ, ខោអាវការពារ ១,០០០កំប្លេ ៕

ដោយ៖ សូរិយា


ចែករំលែក៖