ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើង១ក្រុមមានគ្នា០៣នាក់ បានជិះម៉ូតូ០១គ្រឿងប្រដាប់ដោយកាំបិតគ្រប់ដៃ បង្កអសន្តិសុខក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។
បើតាមលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា , ដោយឃើញសកម្មភាពក្រុមក្មេងទំនើងមានកាំបិតជិះម៉ូតូអូសតាមផ្លូវសាធារណ:ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបទាន់ពេលវេលា និងដកហូតកាំបិតផ្គាក់ចំនួន០២ដើម ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ កាលពីវេលាម៉ោង០៧និង៥៨នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងទៀតថា,
– ជនសង្ស័យ ១/ឈ្មោះ ផូ ភា (ចយ) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
-ជនសង្ស័យ ២/ឈ្មោះ មឿន សុីណែត ភេទប្រុស អាយុ១៧ បច្ចុប្បន្ន រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
-ជនសង្ស័យ ៣/ឈ្មោះ ង៉ាម សារុន ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកបន្តថា , ជនសង្ស័យទាំង៣នាក់ក្រោយពីកម្លាំងជំនាញសាកសួររួចមកបានឆ្លើយសារភាពថា ពួកគេបានជិះម៉ូតូដោយមានកាំបិតពិតប្រាកដមែន គឺមានគោលបំណងស្វែងរកក្រុមក្មេងទំនើងមួយក្រុមទៀតដើម្បីកាប់សងសឹក ពីព្រោះក្មេងទំនើង០១ក្រុមនោះធ្លាប់ដេញកាប់ពួកគេកន្លងមក។
ដោយផ្អែកលើបទល្មើសជាក់ស្ដែង និងផ្អែកការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង០៣នាក់ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ៕
ដោយ ៖ សិលា