ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ជំហានទី៣ ជាងកន្លះលានដូស ដោយឥតគិតថ្លៃ !

ចែករំលែក៖

ខេត្តកំពង់ចាម៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង និងបានចុះឈ្មោះជាមួយអាជ្ញាធរឃុំ-សង្កាត់ ក្នុងស្ទឹងត្រង់ ស្រុកចំការលើ ស្រុកស្រីសន្ធរ ស្រុកកងមាស និងស្រុកោះសូទិន ខេត្តកំពង់ចាម។

សូមជម្រាបថា, ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអភិបាលខេត្ត អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានលើកឡើងថា យើងត្រូវជម្រុញការនៃចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចុះឈ្មោះសុំចាក់វ៉ាក់សាំងប្រមាណជាង ៧០មុឺននាក់ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ឲ្យបានរួចរាល់ ១០០ភាគរយ នៅពាក់កណ្តាលខែ សីហា ឆ្នាំ២០២១ ៕

ដោយ ៖ សិលា


ចែករំលែក៖