ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេស !

ចែករំលែក៖

ខេត្តតាកែវ, អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេស ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្ត ជម្រាបមក
-លោកអភិបាល នៃគណៈអភិបាលស្រុកជាប់ព្រំដែន
-លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុកដែលមិនជាប់ព្រំដែន
-លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារទាំងបី
-លោកមេបញ្ជាការវរព្រំដែន
កន្លងមក រដ្ឋបាលខេត្ត បានចេញគោលការណ៍និងវិធានការជាបន្តបន្ទាប់ក្នុងការបង្ការទប់ស្កាត់ និង បង្ក្រាបសកម្មភាពនាំមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេស ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនេះក្នុងបរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមនឹងការរាតត្បាត នៃ ជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានចេញនូវសេចក្តីសម្រេចនានាបិទខ្ទប់ជាបណ្តោះអាសន្ននូវភូមិសាស្ត្រមួយចំនួន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

ផ្អែកលើគោលការណ៍ និងវិធានការកន្លងមក អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានសហការគ្នា ខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានការគាំទ្រ ចូល រួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ដើម្បីឱ្យការអនុវត្តន៍កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលខេត្ត សូមធ្វើ ការណែនាំដល់ លោកអភិបាល លោកប្រធានច្រកទ្វារទាំងបី លោកមេបញ្ជាការវរព្រំដែន ដូចខាងក្រោម៖

១-អភិបាលស្រុកដែលជាប់ព្រំដែន ៖
– ត្រូវពង្រឹងមន្រ្តី និងកងកម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែន ច្រកផ្សេងៗទៀតឱ្យបង្កើនការទទួលខុសត្រូវក្នុងការគ្រប់គ្រងការចេញ ចូល ឆ្លងកាត់ព្រំដែននិងភូមិសាស្ត្រច្រកទ្វារព្រំដែននីមួយៗ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបការចេញ ចូល ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងសហការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានារបស់ក្រសួង មហាផ្ទៃ និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ។
– ត្រូវបង្កើនទំនាក់ទំនងជាមួយ អាជ្ញាធរមានសមត្ថកិច្ចជាប់ព្រំដែន នៃប្រទេសជិតខាងដែលមាន ព្រំដែនជាប់គ្នា ដោយផ្អែកលើគោលការណ៍នានា ដែលបានឯកភាពគ្នាដើម្បីលើកកម្ពស់កិច្ចសហ ប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅតាមតំបន់ព្រំដែន បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ ការរួមគ្នាបង្ការទប់ស្កាត់ការឆ្លង រីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែន នៃស្រុកនីមួយៗ ព្រមទាំងការលើកកម្ពស់សហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរទំនិញកសិផល គ្រឿងឧបភោគ បរិភោគនៅតាមតំបន់ព្រំដែន សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលបណ្តាលមកពីវិបត្តិកូវីដ-១៩៕

ដោយ៖សុខខេមរា


ចែករំលែក៖