ព័ត៌មានទាន់ហេតុការណ៍៖

សម្រេច បិទខ្ទប់ជាបណ្ដោះអាសន្នទីតាំងចំនួន ៦ កន្លែង ស្ថិតនៅក្នុងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង រហូតមានការជូនដំណឹងជាថ្មី

ចែករំលែក៖

ខេត្តបាត់ដំបង៖ សូមជម្រាបជូនថានៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង សម្រេច បិទខ្ទប់ជាបណ្ដោះអាសន្នទីតាំងចំនួន ៦ កន្លែង ស្ថិតនៅក្នុងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង រហូតមានការជូនដំណឹងជាថ្មី។
បការ ១…ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ៦កន្លែង ស្ថិតក្នុងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។
ចំពោះទីតាំងចំនួន ៦ កន្លែង ដែលបានបិទខ្ទប់នេះ រួមមាន
– ទីតាំងផ្ទះប្រជាពលរដ្ឋចំនួន ១ ខ្នង ស្ថិតនៅភូមិកសិកម្ម
– ទីតាំងផ្ទះប្រជាពលរដ្ឋចំនួន ៤ ខ្នង ស្ថិត
នៅភូមិប៉ោយសំរោង ១
– ទីតាំងការដ្ឋានសំណង់ចំនួន ១ កន្លែង ស្ថិតនៅភូមិកសិកម្ម។
ការបិទខ្ទប់ជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩ ក្រោយពីបានរកឃើញ ប្រជាពលរដ្ឋ ឈ្មោះ សាម ផល្លី ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ជាងសំណង់ មានលំនៅដ្ឋានភូមិកសិកម្ម ឃុំតាពួង ស្រុកថ្មគោល ខេត្តបាត់ដំបង មានវិជ្ជមានជំងឺកូវីដ-១៩ និងបានពាក់ព័ន្ធទីតាំងចំនួន៦កន្លែង ក្នុងភូមិ ឃុំ ខាង។
ប្រការ ២…ក្នុងអំឡុងពេលបិទខ្ទប់ទីតាំងជាបណ្ដោះអាសន្ននេះ រដ្ឋបាលស្រុកថ្មគោលត្រូវ៖
– ហ៊ុំព័ទ្ធទីតាំងចំនួន ៦ កនែ្លង នេះ
– ផ្អាកការចេញ-ចូលទីតាំងនេះ
– អ្នករស់នៅក្នុងទីតាំងចំនួន៦កន្លែងនេះ ដែលមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ក និងយកសំណាក ។
-ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក ។

ចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ជើញមកជួប ឬជូនដំណឹង ដល់ក្រុមការងារមន្ត្រីសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ។

ប្រការ ៣.…ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណាដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និង សុខាភិបាលរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដ៏ទៃទៀតឡើយ។

ប្រការ ៤…បទប្បញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។ ប្រការ ៥…នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋមនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងខេត្ត អភិបាលនៃគណៈអភិបាលស្រុកថ្មគោល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ
អង្គភាពជំនាញជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖