ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសតំបន់អាស៊ានមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

ចែករំលែក៖

រយៈពេលកន្លងមក ប្រទេសនៅក្នុងតំបន់អាស៊ានមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។ ប្រទេសវៀតណាម ដែលមានការទប់ស្កាត់កូវីដ-១៩ បានល្អបំផុតក្នុងតំបន់នោះ ក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ។

នៅថ្ងៃទី១៣ខែកក្កដា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា នៅល្ងាចនេះបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨៥២នាក់បន្ថែមទៀត ភាគច្រើននៅក្នុងទីក្រុងហូជីមិញមានអ្នកឆ្លងដល់ទៅ៥៤៦នាក់ ។ សរុបអ្នកឆ្លងក្នុងរយៈពេល១ថ្ងៃនៅក្នុងប្រទេសនេះ មានរហូតដល់ទៅ ២.៣០១នាក់ ។ សរុបអ្នកឆ្លងនៅក្នុងប្រទេសវៀតណាមមានជាង ៣២ពាន់នាក់ហើយ និងស្លាប់ ១២៥នាក់។
ប្រទេសដែលឆ្លងច្រើនជាងគេនៅក្នុងតំបន់អាស៊ានគឺ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកើនឡើងខ្ពសពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤៧,៨៩៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនជាង ២.៦លាននាក់។
បើតាមក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ក្នុងរយៈពេលដូចគ្នាមានអ្នកជំងឺ កូវីដ-១៩ ចំនួន៨៦៤នាក់ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនជាង ៦៨,០០០នាក់។
ចំណែកប្រទេសថៃវិញក៏មានករណីឆ្លងកូវីដ-១៩ កើនឡើងផងដែរ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៦៨៥ករណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីនេះ ហ្វុីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា … មានអ្នកឆ្លងរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ បង្កក្តីបារម្ភយ៉ាងខ្លាំង ៕

ដោយ៖ ធីរីណា(រូបភាព៖TTXVN)


ចែករំលែក៖