ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យករណីអំពើ ប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ) បក្ខពួក២នាក់រត់គេចខ្លួន !

ចែករំលែក៖

ភ្នំពេញ៖ យុវជនជាជនសង្ស័យម្នាក់ត្រូវកម្លាំងល្បាតនៃនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន ហើយបក្ខពួកបានគេចខ្លួន ។
របាយការណ៍ពីនគរបាលខណ្ឌបញ្ជាក់ថា, មានករណីអំពើ ប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ)។ ដោយកើតហេតុ នៅចំណុចបណ្តោយផ្លូវ លំ ភូមិចំរើនផល សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ២៣ម៉ោង៣០នាទី ។
របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា,
១-ជនសង្ស័យឈ្មោះ អេង តុង ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ៤៦៥ ផ្លូវ លំ ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)
ដោយឡែកវត្ថុតាងចាប់យករួមមាន ៖ -ម៉ូតូ ០១ គ្រឿងម៉ាក ស្មាសវី ពណ៌ សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AS-២៨៤១ (លេខតួ+លេខម៉ាស៊ីនរលប់មើលមិនច្បាស់), ដែកគាស់ចំនួន ០១ ដើម, ដែកសរសៃលួសចំនួន ០១ កំណាត់ និងទុលឡឺវីសចំនួន ០១ ដើម (របស់ជនសង្ស័យ) ។សូមបញ្ជាក់ថា, ហេតុការណ៍កើតឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៣ម៉ោ៣០នាទី កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ពេលជិះល្បាតមកដល់ចំណុចបណ្តោយផ្លូវ លំ ភូមិ ចំរើនផល សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន ០៣ នាក់ឈ្មោះ អេង តុង ភេទ ប្រុស អាយុ ២៣ ឆ្នាំ, ឈ្មោះ សុខ ខា ភេទ ប្រុស អាយុ ២៧ ឆ្នាំ និងឈ្មោះ ធា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាសវី ពណ៌ សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AS-២៨៤១ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច បានហៅធ្វើការត្រួតពិនិត្យ ស្រាប់តែជនសង្ស័យ ០២ នាក់ឈ្មោះ សុខ ខា និងឈ្មោះ ធា លោតចុះពីលើម៉ូតូរួចទម្លាក់ដែកគាស់ចំនួន ០១ ដើម, ដែកសរសៃលួសចំនួន ០១ កំណាត់ និងទុលឡឺវីសចំនួន ០១ ដើម នៅលើផ្លូវក្បែរនោះ ហើយរត់គេចខ្លួនបាត់ ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អេង តុង យកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពុនទី១ បន្ទាប់ពីធ្វើការសាកសួររួចជនសង្ស័យឈ្មោះ អេង តុង បានឆ្លើយសារភាពថារូបគេនិងបក្សពួក ០២ នាក់ឈ្មោះ សុខ ខា និងឈ្មោះ ធា ដែលបានរត់គេចខ្លួនពិតជាបានដើររកលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌ មានជ័យ ពិតប្រាកដមែន។ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង តុង កម្លាំងសមត្ថកិច្ចយើងបានធ្វើការចាប់យកវត្ថុតាង ៖ -ម៉ូតូ ០១ គ្រឿងម៉ាក ស្មាសវី ពណ៌ សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AS-២៨៤១ (លេខតួ+លេខម៉ាស៊ីនរលប់មើលមិនច្បាស់), ដែកគាស់ចំនួន ០១ ដើម, ដែកសរសៃលួសចំនួន ០១ កំណាត់ និងទុលឡឺវីសចំនួន ០១ ដើម (របស់ជនសង្ស័យ) ។
សមត្ថកិច្ចបន្តថា, បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ អេង តុង ភេទ ប្រុស អាយុ ២៣ ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញ៕

ដោយ ៖ សិលា


ចែករំលែក៖