ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នៅខេត្តកំពង់ធំ និងខេត្តស្វាយរៀង

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជានៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រុមការងារសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩នៅខេត្តកំពង់ធំ និងខេត្តស្វាយរៀង ដូចដែលបានកំណត់ដោយគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។

សហភាពសហព័ន្ធយុវជនកម្ពុជាបានបន្តថា, ក្នុងយុទ្ធនាការនេះដែរក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់យើងត្រូវបានបែងចែកជា២ក្រុម ដោយក្រុមទី០១ មានក្រុមគ្រូពេទ្យចំនួន ២៩០ នាក់ ដែលនឹងឈរជើងនៅក្នុងក្រុង និងស្រុកចំនួន៤ នៃខេត្តកំពង់ធំ  និងក្រុមទី០២ មានចំនួន២០០ នាក់ នឹងទទួលខុសត្រូវតាមស្រុកចំនួន៣ នៃខេត្តស្វាយរៀង។ 

គួរបញ្ជាក់ផងដែរថាសម្រាប់ខេត្តកំពង់ធំ៖

– ដូសទី០១ ចាប់ពីថ្ងៃទី១២ ខែកក្កដា រហូតដល់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

– ដូសទី០២ ចាប់ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១

ខេត្តស្វាយរៀង៖

– ចាប់ផ្ដើមពីថ្ងៃទី១៣ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ 

– ដូសទី០២ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ 

ស.ស.យ.ក. សូមជូនពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់របស់យើងដែលបាននិងកំពុងតែចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងតាមបណ្ដាខេត្តគោលដៅនានា សូមឱ្យជួបប្រទះតែសុខសុវត្ថិភាព និងប្រកបដោយជោគជ័យ៕

ដោយ ៖ សិលា


ចែករំលែក៖