ភ្នំពេញ៖ ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានណែនាំបន្ទាន់ដល់លោក លោកស្រី ជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន រាជធានី ខេត្ត កែសម្រួលរយៈពេលនៃគម្លាតការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ នៃវ៉ាក់សាំង Sinovac និង Sinopharm ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន តំណាង ក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសសូមជម្រាបជូនលោក លោកស្រី ជា
គណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌ ក្រសួង ស្ថាប័ន រាជធានី ខេត្ត។
កម្មវត្ថុ៖ ស្ដីអំពីរយៈពេលនៃគម្លាតការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ នៃវ៉ាក់សាំង Sinovacនិងsinopharm។ យោង៖ លិខិតរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩(គ.ប.ក) ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
តបតាមកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំសូមជម្រាបជូនលោក លោកស្រី ជាប្រធានអនុគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន រាជធានី ខេត្ត មេត្តាជ្រាបថាៈ យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ របាយការណ៍ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់គណៈប្រចាំការ គ.ប.ក. គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សូមគោរពផ្តល់ជូននូវការណែនាំសម្រាប់គម្លាតនៃការចាក់វ៉ាក់សាំងsinoac និងSinopharm រវាងដូសទី១ និងដូសទី២ ដូចតទៅ៖
-គម្លាតនៃការចាក់វ៉ាក់សាំង Sinovac រវាងដូសទី១ និងដូសទី២គឺ ២១ថ្ងៃ។
-គម្លាតនៃការចាក់វ៉ាក់សាំង Sinopharm រដួសទី១ និងដួសទី២ ២១ថ្ងៃ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី រៀបចំសេចក្តីជូនដំណឹង និងធ្វើការណែនាំជាបន្ទាន់ ដល់ក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្តីអំពីការកែសម្រួលទាក់ទងនឹងគម្លាតនៃការចាក់វ៉ាក់សាំង Sinovac និងSinopharm
ដូសទី១ និងដូសទី២ ដោយសេចក្ដីអនុគ្រោះ។
សូមលោក លោកស្រី ជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូដ-១៩ ក្នុងក្របខ័ណ្ឌ ក្រសួង ស្ថាប័ន រាជធានី ខេត្តមេត្តាទទួលនូវការរាប់អានអំពីនាងខ្ញុំ៕
ដោយ ៖ សិលា