ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ ។ TYDA ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានលើកឡើងថា, លោកស្រីតែងតែនៅជិតពួកយើងមិនថាកាលៈទេសៈណាក៏ដោយ។
សូមបញ្ជាក់ថា, កន្លងទៅនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ ។ បន្ថែមពីនិងទៀត លោកស្រីក៏បានអោយប្រុងប្រយ័ត្នខ្ពស់ពីវីរុសដែលបំម្លែងថ្មីប្រភេទ B.1.617 ។
សូមបញ្ជាក់ថា: ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ ធ្វើយ៉ាងណាដើម្បីបិទបញ្ជាប់ព្រឹត្តិការណ៍នេះឲ្យបានឆាប់រហ័ស ។
#TYDA #ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩៕
ដោយ៖ សុខ ខេមរា