ព័ត៌មានទាន់ហេតុការណ៍៖

Roger Federer និង Johanna Konta ដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិក

ចែករំលែក៖

តាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃទី១៤ កក្កដានេះបានឲ្យដឹងថា ម្ចាស់ជើងឯក Grand Slam ចំនួន២០ដងគឺកីឡាករវាយតឺន្នីស Roger Federer និងកីឡាការិនីលេខ១ ជនជាតិអង់គ្លេស Johanna Konta បានដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅរដូវក្តៅនេះ។

លោក Federer មានវ័យ៣៩ឆ្នាំបានរងរបួសដោយសារជង្គង់ដែលមានស្រាប់។ កីឡាករសញ្ជាតិស្វ៊ីសបានឈ្នះមេដាយមាសទ្វេដងនៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០០៨ និងមេដាយប្រាក់ក្នុងឆ្នាំ២០១២ ដោយចាញ់ការប្រកួតផ្តាច់ព្រ័ត្រជាមួយ Andy Murray

ចំណែកកីឡាការិនី Konta មានវ័យ៣០ឆ្នាំបានខកខានក្នុងព្រឹត្តិការណ៍ខាងលើដែរដោយសារបញ្ហា និងភ័យខ្លាចការឆ្លងរាលដាលកូវីដ-១៩បន្ទាប់ពីបានដកខ្លួនចេញពី Wimbledon នៅពេលដែលសមាជិកក្រុមរបស់នាងបានធ្វើតេស្តវិជ្ជមាន ហើយនាងត្រូវបានគេស្គាល់ថាជាមនុស្សជិតស្និទ្ធ។

ពេលនេះ Federer ដែលជាប់ចំណាត់ថ្នាក់លេខ៩នៅលើពិភពលោកបានធ្វើការវះកាត់ជង្គង់ចំនួន២ លើកនៅឆ្នាំ២០២០ ក្នុងរយៈពេលឆ្នាំចុងក្រោយនេះគេបានឃើញការប្រកួត Grand Slam របស់គាត់ស្មើជាមួយកីឡាករអេស្ប៉ា Rafael Nadal ក្នុងព្រឹត្តិការណ៍ French Open ឆ្នាំ២០២០ និងថ្មីៗនេះដោយ Novak Djokovic របស់ស៊ែប៊ីដែលបានឈ្នះពានរង្វាន់ធំទី២០នៅ Wimbledon ឆ្នាំ២០២១ ។

បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិប៉ូឡូញ Hubert Hurkacz ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Wimbledon Federer បានប្រាប់អ្នកយកព័ត៌មានថា លោកមិនច្បាស់ថាតើគាត់នឹងលេងនៅព្រឹត្តិកាណ៍ SW19 ឬអត់នោះទេ

Konta បានដកខ្លួនចេញពី Wimbledon មុនពេលវាចាប់ផ្តើមនៅពេលដែលនាងត្រូវបានបង្ខំឱ្យដកខ្លួននិងដាច់ដោយឡែកពីគេនៅពេលសមាជិកនៃក្រុមរបស់នាងបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ កីឡាការិនីរូបនេះនិយាយថា បន្ទាប់មកនាងមានអាការៈរោគ ហើយឥឡូវត្រូវបានធ្វើតេស្តវិជ្ជមាន មិនអាចហ្វឹកហាត់បានរយៈពេល២សប្តាហ៍កន្លះ ធ្វើឲ្យនាងដកខ្លួនចេញពីការប្រកួតនៅទីក្រុងតូក្យូ

ដោយ៖ ភារៈ(រូបថត ៖ BBC Sport)

 


ចែករំលែក៖