រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១ – កម្មវិធីតន្ត្រីលើទូរស័ព្ទPleng by Smart នឹងផ្ដើមយុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមក្នុងខែនេះ ដែលមានឈ្មោះថា Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ2021 (Pleng Mid-Year Rundown) ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរនិងបង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និងសិល្បករដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ ដែលវានឹងធ្វើឲ្យ អ្នកចូលចិត្តស្ដាប់តន្រ្តីមានភាពងាយស្រួលស្វែងរកចម្រៀងនិង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី Pleng by Smart។
Pleng by Smart គឺជាកម្មវិធីសម្រាប់ស្ដាប់តន្រ្តីតាមអនឡាញដែលមានអ្នកទាញយកច្រើនជាងគេក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ ប្រចាំខែចំនួនជាង ៦០មឹុន នាក់ដែលអាច ចូលទៅស្ដាប់បទចម្រៀងជាង ១លានបទ ពីតារាក្នុងស្រុក និងអន្តរជាតិជាង ១ ម៉ឺននាក់។ កម្មវិធីកម្សាន្តឌីជីថលនេះ ក៏បានភ្ជាប់ទំនាក់ទំនងតន្ត្រីសិល្បករកម្ពុជាជាមួយនឹងអ្នកគាំទ្រនិងស្រលាញ់តន្រ្តី ហើយអនុញ្ញាតឲ្យសិល្បករនិងអ្នកមានទេពកោសល្យក្នុងស្រុកទទួលបានការកោតសរសើរកាន់តែខ្លាំង។
យុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមនេះនឹងធានាឲ្យបានថាបទចម្រៀង និងសិល្បករដែលកំពុងពេញនិយមបំផុតត្រូវបានស្វែងរកដោយភាពងាយស្រួល ហើយនឹងជួយអ្នកចូលចិត្តស្ដាប់ចម្រៀងឲ្យស្គាល់ បទចម្រៀងនិងសិល្បករថ្មីៗបន្ថែមទៀត។ ជាមួយអ្នកគាំទ្រកម្មវិធីរបស់ខ្លួនជាង ៦សែន ២មឺុន នាក់លើ Facebookយុទ្ធនាការ Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021 គឺប្រាកដថានឹងធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាមិនខាន។
បទចម្រៀង និងសិល្បករដែលមានអ្នកស្ដាប់ច្រើនបំផុតលើ Pleng by Smart នឹងត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «តាមរយៈ Pleng by Smartយើងបានបន្តបង្ហាញការប្តេជ្ញាចិត្តរបស់យើងចំពោះវិស័យតន្រ្តីនៅកម្ពុជា និងសិល្បករដែលមានទេពកោសល្យខ្ពស់ ដែលយើងមានភាពរីករាយក្នុងការផ្ដល់ជាវេទិកាមួយសម្រាប់ភ្ជាប់សិល្បករទៅនឹងអ្នកគាំទ្រតន្រ្តី។ យើងបានគាំទ្រដល់ទិដ្ឋភាពតន្រ្តីក្នុងស្រុករបស់យើង មិនត្រឹមតែតាមរយៈកម្មវិធី Pleng និងយុទ្ធនាការតាមអនឡាញប៉ុណ្ណោះទេ យើងក៏គាំទ្រតាមរយៈកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹម កម្មវិធីពិធីជប់លៀងឆ្នាំថ្មី (Smart’s virtual New Year Party) និងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលមានការចូលរួមពីតារាជាច្រើនដែលមានភាពប្រជាប្រិយភាពក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោក ថូម៉ាស បានបន្ថែមទៀតថា៖ «កម្មវិធីប្រគុំតន្រ្តី Smart Mega Concerts ដែលនឹងត្រឡប់មកវិញថ្ងៃណាមួយ ហើយនឹងនាំយកតារាចម្រៀងដ៏ មានទេពកោសល្យកំពូលអន្តរជាតិមកកាន់ប្រទេសកម្ពុជា ហើយយើងបន្តស្វែងរកមធ្យោបាយដើម្បីភ្ជាប់អ្នកគាំទ្រជាមួយនិងតន្រ្តីដែលពួកគេស្រលាញ់ ដោយផ្ដល់ជូននូវ ពួកគេជាមួយការប្រើប្រាស់កម្មវិធី Pleng by Smart នៅកន្លែងណាក៏បានក្នុងប្រទេសកម្ពុជាតាមរយៈប្រព័ន្ធសេវាគ្របដណ្ដាប់ 4G ដែលប្រសិទ្ធភាពខ្ពស់របស់ពួកយើង។»
អតិថិជន ឫអ្នកស្តាប់អាចរីករាយជាមួយនិងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយគ្រាន់តែចំណាយ ៩៩សេនក្នុងមួយខែ។ អតិថិជន ដែលប្រើប្រាស់កម្មវិធី Premium អាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយនិងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចទាញយកបទចម្រៀងដោយគ្មានកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអុិនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្ត ទោះបីជាមិនមានអុិនធឺណិតក៏ដោយ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh. ។
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖+855 10 202 271
អុីម៉ែល៖koam.tivea@smart.com.kh