ខេត្តបាត់ដំបង៖ នៅព្រឹកព្រលឹមស្រាងៗ ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះមានការភ្ញាក់ផ្អើលមួយដោយប្រជាពលរដ្ឋបានប្រទះឃើញ សាកសពស្រ្តីម្នាក់ អណ្ដែតទឹក តាមដងស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបងស្ថិតក្នុងសង្កាត់ស្វាយប៉ោ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចែ ដា អាយុជាង៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅក្រុងបាត់ដំបង ស្លាប់ទាំងពាក់អាវ ពណ៌ខ្មៅ ។
គេមិនទាន់ដឹងថា ជនរងគ្រោះស្លាប់ដោយលង់ទឹកឬជាករណីឃាតកម្មនោះទេ។
មកដល់ពេលនេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវជាមួយក្រុមគ្រួសារសព ដើម្បីរកឲ្យឃើញករណីស្លាប់របស់ស្ត្រីខាងលើ និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ប្រាថ្នា