ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមជម្រាបជូនដំណឹងដល់ ពលរដ្ឋ ពលករ-ពលការិនីខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ីជ្រាបថា រដ្ឋាភិបាល ម៉ាឡេស៊ីបានសម្រេចបន្តកម្មវិធី Repatriation Recalibration Programme រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ ឬរហូតដល់កម្មវិធីចាក់វ៉ាក់សាំងត្រូវបានបញ្ចប់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំបញ្ញវ័ន្តពិសេស (Special Counters) នៅអាកាសយានដ្ឋាន អន្តរជាតិគូឡាឡាំពួ (KLIA)ដើម្បីជួយសម្របសម្រួលដល់ជនបរទេសខុសច្បាប់ទាំងអស់ដែលមានបំណង វិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនតាមរយៈកម្មវិធីRecalibration Programme ដោយមិនចាំបាច់ ធ្វើការណាត់ជួបតាមប្រព័ន្ធអនឡាញ (Online Appointment System – STO)។ ដើម្បីចូលរួមកម្មវិធីនេះ នៅ KLIA ជនបរទេសខុសច្បាប់ទាំងអស់ត្រូវមានឯកសារ និងបំពេញលក្ខខណ្ឌដូចខាងក្រោម៖

– លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងច្បាប់ថតចម្លង

– សំបុត្រយន្តហោះត្រឡប់ទៅប្រទេសកំណើត

– ត្រូវទៅដល់អាកាសយានដ្ឋាន KLIA យ៉ាងហោចណាស់រយៈពេល៦ម៉ោង មុនការហោះហើរ = បង់ថ្លៃផាកពិន័យចំនួន៥០០រីងហ្គីត ដោយ Debit Card, Credit Card ឬ Touch N’ Go e-Wallet ត្រូវមានលទ្ធផលធ្វើតេស្តអវិជ្ជមានកូវីដ១៩ (RT-PCR Test) ដែលមានសុពលភាពរយៈពេល ៧២ម៉ោងមុនការហោះហើរ។

កម្មវិធី Recalibration Programme បើកដំណើរការជារៀងរាល់ថ្ងៃ (២៤ម៉ោង/៧ថ្ងៃ) ចាប់ពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១ តទៅ។ អ្នកចូលរួមកម្មវិធីនេះត្រូវចូលតាមច្រកទ្វារទី២ ទី៣ ទី៥ ឬទី៦ នៅជាន់ទី៥ កន្លែងចេញដំណើរ (Departure Hall) ដើម្បីវាស់កម្ដៅ មុននឹងទៅដំណើរការឯកសារនៅជាន់ទី៣ ជិតកន្លែងមកដល់របស់អ្នកដំណើរក្នុងស្រុក(Domestic Arival Area) នៃ KLIA។

អាស្រ័យហេតុនេះ សូមពលរដ្ឋ ពលករ-ពលការិនីទាំងអស់ជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្ត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖