ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ធំ បិទទីតាំងមួយចំនួន ជាបណ្តោះអាសន្ននៅក្នុងស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ  ស្ដីពីការបិទទីតាំងមួយចំនួន ជាបណ្តោះអាសន្ននៅក្នុងស្រុកបារាយណ៍ ដូចជាតូបលក់បាយ យានដ្ឋានជួសជុលរថយន្ត ក្នុងភូមិទួលដំណាក់ ឃុំចុងដូង និងការដ្ឋានថ្ម ក្នុងភូមិវាលធំ ឃុំគគីធំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា នៅពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មានករណីផ្ទុះការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ក្នុងសហគមន៍នៅទីតាំងមួយចំនួន ក្នុងស្រុកបារាយណ៍ ដូចជាតូបលក់បាយ និងយានដ្ឋានជួសជុលរថយន្ត ក្នុងភូមិទួលដំណាក់ ឃុំចុងដូង និងការដ្ឋានថ្ម ក្នុងភូមិវាលធំ ឃុំគគីធំ ដែលជាក់ស្ដែងក្រុមការងារបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់ដូចខាងក្រោម៖

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែល ធ្លាប់មានការពាក់ព័ន្ធផ្ទាល់នឹងបុគ្គលវិជ្ជមានទាំង ១៨នាក់ ឬធ្លាប់ទៅទីតាំងទាំងអស់ខាងលើ សូមរួសរាន់ ទៅផ្តល់សំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ឬមណ្ឌលចត្តាឡីស័កវិទ្យាល័យជាស៊ីមកំពង់ថ្ម។ ចំពោះបងប្អូន ដែលធ្លាប់មានការពាក់ព័ន្ធដោយប្រយោល ហើយមាន ការសង្ស័យ សូមពិនិត្យ តាមដានសុខភាពផ្ទាល់ ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណី មានការប្រែប្រួលខុសប្រក្រតីដូចជា ឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវប្រញាប់ ទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួម អនុវត្តខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖