ភ្នំពេញ៖ នារីម្នាក់បានរងរបួសបែកក្បាលហូរឈាមពេញមុខត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តហែម័របត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចជញ្ជីងថ្លឹងរថយន្តចាស់ តាមបណ្តោយមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហែម័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខខេមរៈភូមិន្ទ(មិនចាំលេខ)ធ្វេីដំណេីរចេញពីផ្លូវក្រោមដីរង្វង់មូលចោមចៅ ឆ្ពោះទៅមហាវិថីចោមចៅ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែទាញចង្កូតបត់ឆ្វេងបំណងឆ្ពោះចូលទៅផ្លូវបេតុងភូមិថ្មគោល ភ្លាមនោះស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកNex ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 1E.3046 ធ្វេីដំណេីរមកពីក្រោយបំណងវ៉ាខាងឆ្វេងក៏បុកប៉ះចំក្បាលរថយន្តបណ្តាលឱ្យដួលរងរបួសបែកក្បាលហូរឈាមពេញមុខ ភ្លាមនោះរថយន្តបានបើកគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅទី៣រង់ចាំបងប្អូនមកទទួលយកវិញ៕
ដោយ៖ សុខាសែនជ័យ