ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុករថយន្តស៊េរីទំនេីបកំពុងឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់​ រួចខាងរថយន្តសងថ្លៃរបួស២.២៥០ដុល្លារទៅសាច់ញាតិបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ហេីយត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូPCX ទៅបុករថយន្តស៊េរីទំនេីបHAWTAIកំពុងឆ្លងផ្លូវពេញទំហឹង​ កាលពីវេលាម៉ោង១២​ និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅចំណុចមុខអគារភ្លោះ​ពាណិជ្ជកម្ម​ តាមបណ្ដោយផ្លូវព្រះនរោត្ដម​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុមាន​រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក​ HAWTAI ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខភ្នំពេញ​ 2AU-5772 បេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ ធ្វេីដំណេីរចេញពីផ្លូវបេតុង​ នៃអគារភ្លោះ​ពាណិជ្ជកម្ម​ បំណងឆ្លងកាត់ផ្លូវព្រះនរោត្ដមទៅទិសខាងជេីង​ តែបានពាក់កណ្ដាលផ្លូវ​ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HR-9036 ធ្វេីដំណេីរតាមបណ្ដាលផ្លូវព្រះនរោត្ដម​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន​ បានជ្រុលទៅបុករថយន្តស៊េរីទំនេីបខាងលេីកំពុងឆ្លងផ្លូវចំថ្ពាល់ខាងឆ្វេងពេញទំហឹង​ បណ្ដាលឲ្យម៉ូតូដួលខ្ទាតចេញពីរថយន្តជិត១០ម៉ែត្រនិងធ្វេីឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់​ ។ 

    ក្រោយកេីតហតុភ្លាមៗ​ ជនរងគ្រោះភាគីខាងម៉ូតូត្រូវបានថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ។ ចំណែកភាគីខាងរថយន្តមិនបេីកចេញពីកន្លែងកេីតហេតុ​ឡេីយ ដោយរង់ចាំសាច់ញាតិជនរងគ្រោះ​ និងសមត្ថកិច្ចមូលដ្ឋានមកជួយដោះស្រាយ​ ។ ចុងក្រោយភាគីខាងរថយន្តព្រមសងថ្លៃព្យាបាលរបួសនិងការខូចខាតម៉ូតូចំនួន២.២៥០$ឲ្យទៅឪពុកម្ដាយជនរងគ្រោះភាគីខាងម៉ូតូ​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង​តែម្ដង​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖