ព័ត៌មានទាន់ហេតុការណ៍៖

ផ្លោះរបងចូលក្នុងក្រុមហ៊ុនទុកចោលមួយកន្លែងលួចសម្ភារៈ អ្នកយាមឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបានអ្នកយាមក្រុមហ៊ុនទុកចោលមួយកន្លែងធ្វើការឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចភ្លាមៗក្រោយពីពួកគេបានធ្វើសកម្មភាពបិទបារ៉ែតភ្លើងរួចឡើងផ្លោះរបងចូលទៅខាងក្នុងលួចសម្ភារៈក្នុងក្រុមហ៊ុន កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២១ នៅចំណុចក្រុមហ៊ុនទុកចោលមួយកន្លែងយីហោអង្គរគណនេយ្យ និងអធិការកិច្ច នៅចំណុចមុខក្រសួងការងារ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកយាមនៅក្នុងក្រុមហ៊ុនខាងលើបានប្រាប់ឲ្យដឹងថាកន្លងមកជនសង្ស័យធ្លាប់បានមកធ្វើសកម្មភាពចូលមកលួច១លើកជា២លើករួចមកហើយនៅចំណុចទីតាំងខាងលើតែរូបគាត់ចាប់មិនបាន ហើយមុនកើតហេតុជនសង្ស័យបានធ្វើសកម្មភាពបិទបារ៉ែតភ្លើងខាងមុខក្រុមហ៊ុនរួចឡើងតាមរបងចូលផ្លោះទៅជាន់ខាងលើ លួចសម្ភារៈដូចជាដែក នឹងលួចកាត់ខ្សែភ្លើងនិងសម្ភារៈផ្សេងៗទៀត រួចសម្ងំដេកធ្វើព្រងើយ លុះដល់ម៉ោងកើតហេតុរូបគាត់ភ្ញាក់ឡើងក៏ឃើញជនសង្ស័យទេីបធ្វេីការឃាត់ខ្លួនបានម្នាក់ភ្លាមៗរួចក៏ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ដើម្បីធ្វើការសួរនាំនិងចាត់ការបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖