ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ អនុប្រធានចំពោះកិច្ចក្រុមចាក់វ៉ាក់សាំងកូវីដ១៩ និងជាប្រធានថ្នាក់កណ្តាលក្រុមការងារចុះជួយស្រុកវ៉ារិន ខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ដែលត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ និងទទួលខុសត្រូវដោយក្រុមការងារកងពលតូចលេខ៥ ។
ការចាក់វ៉ាក់សាំងនាពេលនេះគឺជាការយកចិត្តទុកខ្ពស់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋពីការឆ្លងរាលដាលជំងឺកូវីដ១៩ពីម្នាក់ទៅម្នាក់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយគ្មានគិតថ្លៃ នៅទូទាំងប្រទេសក៏ដូចខេត្តសៀមរាបផងដែរ។ ដើម្បីការការពារនូវសុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងដើមី្បស្តារឡើងវិញគ្រប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ និងទេសចរណ៍ក្នុងខេត្ត សៀមរាបឲ្យបានប្រសើរឡើងវិញ ។ ប្រជាពលរដ្ឋទាំងព្រះសង្ឃ បានអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយការស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំនោះឡើយ ប្រកបដោយភាពរីករាយ ។
បន្ទាប់ពីបានចាក់វ៉ាក់សាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និង សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានផ្តល់វ៉ាក់សាំងដល់ពួកគាត់ក្នុងការការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃនាពេលនេះ ៕
ដោយ៖ សូរិយា