ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តស៊េរី​ទំនេីប​មួយគ្រឿង​ បុករះម៉ូតូ​ រុឺម៉ក រថយន្ត ៥ គ្រឿង​ បណ្តាលឲ្យរងរបួសមនុស្សប្រុសស្រី​ ២នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ បេីកបរដោយបុរសម្នាក់​ ក្នុងល្បឿនលឿនជ្រុលបុករះម៉ូតូ​ រុឺម៉ក រថយន្ត សរុប៥គ្រឿង រួចរថយន្តបង្កបន្តល្បឿនបើករត់គេចខ្លួន ជ្រុលទៅបុកគំរបលូ​ទៅមុនលែងរួច ហេីយម្ចាស់ក៏ចុះពីលើរថយន្តរត់គេចខ្លួនចូលក្នុងផ្សារ​ TK​ បាត់តែម្តង ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង​ ៣និង១០នាទីរសៀល​ ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ​២០២១​ ដែលស្ថិតនៅ ផ្លូវ២៨៣ កែង ផ្លូវ៥២៨​ ក្នុងសង្កាត់បឹកក់ទី១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ 

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ​ បានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេបានឃេីញរថយន្ត​ មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BN-6465 បេីកបរចេញពីក្នុងបឹងកក់​ តាមបណ្តោយផ្លូវ២៨៣​ កែងផ្លូវ៥២៨​ ក្នុងល្បឿនលឿ​ន​ជ្រុលទៅបុករះម៉ូតូ​ រុឺម៉ក និង រថយន្តមួយគ្រឿងទៀត បណ្តាលឲ្យស្ត្រីម្នាក់រងរបួសបែកក្បាល​ ហេីយរថយន្តបង្ក បានបេីករត់គេចរហូតដល់ត្រង់ចំណុចស្តុបរតនៈស្រីម៉ៅ​ ក៏បានបុកជាមួយម៉ូតូ​ មួយគ្រឿង​ទៀត​ បណ្តាលឲ្យស្រីម្នាក់រងរបួសបាក់ជេីងខាងស្តាំ​ រួចរថយន្តក៏បានបន្តបេីករត់គេចថែមទៀត​ រហូតមកដល់ចំណុចមុខផ្សារ​ TK ក៏បានទៅបុកនឹងគំរបលូ និង រថយន្តមួយគ្រឿងទៀត ទៅមុខលែងរួច​ ហេីយបេីកទ្វាររថយន្តរត់គេចខ្លួនចូលទៅក្នុងផ្សារTKបាត់តែម្តង។ 

ក្រោយកេីតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន រួម កម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយករថយន្តបង្ក​ និងម៉ូតូ រុឺម៉ក រថយន្ត ទៅរក្សាទុកនៅការិយាល័យនគរបាលចរចរាណ៍ជេីងគោក​ ដេីម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯ​ ជនបង្កសមត្ថកិច្ចកំពុងសហការជាមួយសន្តិសុខផ្សារ​ ដេីម្បីឃាត់ខ្លួនយកមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖