ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ ! រដ្ឋបាលខេត្តសៀមរាប សម្រេចបន្តបិទផ្សារកំពង់ក្ដី ស្ថិតក្នុងភូមិកំពង់ក្ដី២ ឃុំកំពង់ក្ដី ស្រុកជីក្រែង !

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបន្តបិទផ្សារកំពង់ក្ដី ស្ថិតក្នុងភូមិកំពង់ក្ដី២ ឃុំកំពង់ក្ដី ស្រុកជីក្រែង ដែលជាទីតាំងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងែ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។

រដ្ឋបាលខេត្តសៀមរាបសម្រេច: 

ប្រការ១…ត្រូវបន្តបិទផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជា ទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍បន្តទៀត គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិន ឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេចជាថ្មី។ 

ប្រការ២…សម្រេចលេខ ០៩២/២១ ស.ស.រ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការបិទផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមាន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវទុកជានិរាករណ៍។ 

ប្រការ៣.…នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត អភិបាល នៃគណៈអភិបាលស្រុកជីក្រែង ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ មេឃុំកំពង់ក្តី គណៈកម្មការគ្រប់គ្រងផ្សារកំពង់ក្តី និងអ្នកវិនិយោគ និងធ្វើអាជីវកម្មភាស៊ីផ្សារកំពង់ក្តី ត្រូវ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖