ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក)

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) ទទួលបន្ទុកអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងធ្វើចត្តាឡីស័ក អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន ៖

១-ការវាយតម្លៃសភាពការណ៍ និងការពិនិត្យលទ្ធភាពក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍វិវត្តន៍ថ្មី នៃការឆ្លងរាលដាលជំងឺកូវីដ-១៩

២-ការងារផ្សេងៗ

កិច្ចប្រជុំដ៏មានសារៈសំខាន់ខាងលើ ធ្វើឡើងតាមប្រព័ន្ធវីដេអូ (ZOOM) ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រត្តិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) ៕

ដោយ ៖ សិលា


ចែករំលែក៖