ព័ត៌មានទាន់ហេតុការណ៍៖

អបអសាទរដៃគូសម្តែង រចនា រ៉ាវឌី និងលោក ព្រីន ជាសះស្បើយពីជំងឺកូវីដ-១៩ហើយ

ចែករំលែក៖

ភ្នំពេញ៖ សូមចូលរួមអបអរសាទរសម្រាប់ដៃគូសម្តែងដ៏សាកសមគឺ កញ្ញា រចនា រ៉ាវឌី និងលោក ព្រីន ក្រោយពីទទួលបានដំណឹងថា ពួកគេបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។
ដំណឹងរីករាយនេះបានធ្វើឲ្យអ្នកគាំទ្រពួកគេរីករាយជាខ្លាំងក្រោយពីប៉ុន្មានថ្ងៃមុននេះមានការភ្ញាក់ផ្អើលព្រោះតែដំណឹងថា អ្នកទាំងពីរត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ 

គេចាំបានដែរថាកាលពីយប់រំលងអធ្រាត្រចូល ថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២១នេះតារាសម្តែងព្រីន បានប្រកាសអំពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ខណៈដែល តារាសម្តែងស្រី កញ្ញា រចនា រ៉ាវឌី ក៏ត្រូវបានរកឃើញវិជ្ជមានជំងឺផ្លូវដង្ហើមមួយនេះផងដែរនៅព្រឹកថ្ងៃដដែល។ ក្រៅពីតួឯកប្រុសស្រីល្បីឈ្មោះទាំងពីរក្រុមការងារផលិត និងសិល្បករមួយចំនួនទៀតក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះជាបន្តបន្ទាប់ផងដែរ ក្រោយពីពួកគេត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កនៅក្នុងគេហដ្ឋានមួយរបស់ម្ចាស់ផលិតកម្មនាតំបន់ច្បារអំពៅនោះ។

  យោងតាមការបញ្ជាក់ពីគណនីយហ្វេសប៊ុក របស់លោកស្រី ស ចន្ទដានី ដែលជាតារាសម្តែងម្នាក់ដែលបានបង្ហោះកាលពីរសៀលថ្ងៃទី១៥ ខែកក្កដានេះបានបញ្ជាក់ថា កញ្ញា  រ៉ាវឌីបានជាសះស្បើយពីជំងឺផ្លូវដង្ហើមមួយនេះហើយ ហើយមុននឹងចាកចេញពីទីនោះនាងក៏បាទៅជម្រាបលាអ្នករាល់គ្នានៅទីនោះដែរ ។ តាមប្រភពពីសិល្បករម្នាក់បានលើកឡើងថា សិល្បករ និងក្រុមការងារផលិតកម្មសាស្ត្រាហ្វីមមួយចំនួន ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បានជាសះស្បើយហើយគឺនៅសល់តិចតួចបំផុត ។ ប្រភពថា ពួកគាត់សម្រាកព្យាបាលនៅមណ្ឌលសុភមង្គលនាតំបន់៣៧១។ 

  មានអ្នកគាំទ្រពួកគេជាច្រើនបានផ្ញើសារអបអសាទរសម្រាប់ដំណឹងដ៏រីករាយនេះហើយពួកគេក៏នឹងទៅសម្រាកបន្តធ្វើចត្តាឡីស័កនៅផ្ទះមុនពេលចេញថតបញ្ចប់ភាពយន្តមួយចំនួនដែលត្រូវបានផ្អាកក្រោយការផ្ទុះចេញពីក្រុមផលិតភាពយន្តរបស់ផលិតកម្មខាងលើមួយប្រាវនោះ៕  

ដោយ ៖ វឌ្ឍនា


ចែករំលែក៖