ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិអាហ្វ្រិកខាងត្បូងសើ្នពង្រាយកម្លាំងទាហាន២៥ពាន់នាក់ដើម្បីទប់ស្កាត់អំពើហិង្សា

ចែករំលែក៖

រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង នៅថ្ងៃទី១៥ ខែកក្កដា បានស្នើដល់ប្រធានាធិបតី Cyril Ramaphosa ដាក់ពង្រាយកម្លាំងទាហានរហូតដល់ទៅ២៥ពាន់នាក់ ដើម្បីបំបែកក្រុមបាតុករហិង្សា ការឆក់ប្លន់បំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ការធ្វើបាតុកម្មបានឈានចូលថ្ងៃទី៦ហើយនៅក្នុងប្រទេសនេះ។

មានប្រសាសន៍ទៅកាន់រដ្ឋសភា រដ្ឋមន្ត្រីការពារជាតិអាហ្វ្រិកខាងត្បូងលោកស្រី Nosiviwe Mapisa-Nqakula បានបញ្ជាក់ថា បានដាក់សំណើទៅកាន់ប្រធានាធិបតីដើម្បីដាក់ពង្រាយទាហាន២៥ពាន់នាក់ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ។
រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងរងសម្ពាធយ៉ាងខ្លាំងដោយត្រូវបង្ខំចិត្តដាក់កម្លាំងទាហានទើបអាចទប់ស្កាត់បាតុកម្មហិង្សា ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិដែលកំពុងតែប្រឈមការលំបាកស្រាប់ហើយនោះ ។ មានហាងលក់ទំនិញ ផ្សារទំនើបជាង ៨០០កន្លែងត្រូវក្រុមបាតុករវាយប្រហារយកទំនិញអស់គ្មានសល់ ប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ទំនិញនៅទូទាំងប្រទេស។
តាមតួលេខរបស់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង មានករណីឆក់ប្លន់ចំនួន២០៨ករណី មានចេតនា ។ កាលពីថ្ងៃទី១៤ខែកក្កដា កម្លាំងទាហានប្រទេសនេះបានដាក់ពង្រាយ៥០០០នាក់ដើម្បីទប់ស្កាត់អំពើហិង្សា ។ ការប៉ះទង្គិចគ្នាជាមួយកម្លាំងទាហានបណ្តាលឲ្យមនុស្ស ៧២នាក់ស្លាប់ និងជាង ១២០០នាក់ត្រូវបានចាប់ខ្លួន៕

ដោយ៖ធីរីណ(រូបថត៖Reuters+TTXVN  )


ចែករំលែក៖