ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំយុវជននិងកីឡា ៖ សូមកុំភ្លេចបោះឆ្នោតគាំទ្រនៅចុងបញ្ចប់នៃការប្រកួត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងអប់រំយុវជននិងកីឡាបានធ្វើការក្រើនរំលឹកថា, បេក្ខជនទាំង៤ ក្រុម បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញនូវទេពកោសល្យ វោហាសាស្រ្ត និងសិល្ប៍វិធីបកស្រាយ លើវេទិកាគំនិតនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២១ ទៅលើប្រធានបទចំនួន ២ រួមមាន៖

ប្រធានបទទី១៖ ការយល់ដឹងអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក្នុងចំណោមយុវជន គឺជាមូលដ្ឋានគ្រឹះក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ប្រធានបទទី២៖ ការបង្កើត និងប្រើប្រាស់ឌីជីថលច្នៃប្រឌិតថ្មីជាកត្តាអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចសហគមន៍អាស៊ាន

សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ លើទំព័រហ្វេកប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)។

ជួបគ្នានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ នាទីព្រឹកតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖