ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជួន​ ណារិន្ទ​៖​ បន្តចាត់ក្រុមការងារនាំយកអំណោយមូលនិធិ ខ២៧ ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​​ លោក​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ​ ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ “ខ២៧” បានចាត់ក្រុមការងារនាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនដល់ក្រុមគ្រួសារ លោក អូន សុប អាយុ៧០ឆ្នាំ មានឈឺជំងឺហើមជាង១០ឆ្នាំ​ហើយ​ នឹងប្រពន្ធកើតជំងឺទឹកនោមផ្អែម រស់នៅភូមិស្រែក្នុង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ស្នងការ​ខេត្ត​ បានបញ្ជាក់បន្ថែមថា​ អំណោយនោះរួមមាន៖

1/ អង្ករ១០គីឡូ
2/ មីមួយកេស
3/ ត្រីខកំប៉ុងមួយឡូ
4/ ទឹកត្រី១ដប
5/ ទឹកសុីអុីវ១ដប
6/ ស្ករមួយគីឡូ
7/ អំបិលមួយគីឡូ
8/ ប៊ីចេង ២៥០ក្រាម
9/ ប្រេងឆាមួយលីត្រ។

គួរជម្រាបថា​ លោក​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​​ តែងតែចាត់ឱ្យក្រុមការងារនាំយកអំណោយមូលនិធិ “ខ២៧” មកប្រគល់ជូនដល់ក្រុមគ្រួសារក្រីក្រ​ ដេីម្បីជួយសម្រួលនៅការលំបាក់មួយចំនួនផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖