ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សា នៅតាមសាលារៀននានានៃ Westline Education Group !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងអប់រំយុវជននិងកីឡា បានរៀបចំ ពិធីប្រកាស និងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សា នៅតាមសាលារៀននានានៃ Westline Education Group 

សូមបញ្ជាក់ថា, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចូលរួមជាអធិបតីក្នុងពិធីប្រកាស និងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធ គ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សា នៅតាមសាលារៀននានានៃក្រុមហ៊ុន Westline Education Group ។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា, តាមរយៈការរៀនសូត្រពី សាលារៀនជំនាន់ថ្មី និងកំណែទម្រង់សាលារៀនក្នុងបរិបទ កូវីដ-១៩ ក្រុមហ៊ុនក៏រៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និង Mobile App ដើម្បីជាប្រយោជន៍ដល់ការងារគ្រប់គ្រង ការបង្រៀន និងរៀន និងបង្កើនទំនាក់ទំនងជាមួយនឹងមាតាបិតាសិស្ស ៕

ដោយ ៖ សិលា


ចែករំលែក៖