ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី ១៦ កក្កដា​​ដល់ ៣១ខែកក្កដា​បន្ត​ឡើងថ្លៃ ១០០រៀល​ក្នុង​១​លីត្រ

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្មកម្ពុជា​ ​នៅ​ថ្ងៃទី​១៦​ ខែកក្កដា​​ ឆ្នាំ​២០២១​នេះ បានបញ្ជាក់ថា​ តម្លៃ​លក់រាយប្រេងឥន្ធនៈ​ ​បាន​បន្ត​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ចំពោះ​ការឡើង​ថ្លៃ​នេះ​ត្រូវបាន​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ អះអាងថា​ ដោយសារ​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ឡើងថ្លៃ​។នៅក្នុង​​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ បានបញ្ជាក់ថា​ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅកម្ពុជា​ ចាប់ពី​ថ្ងៃទី១៦​ ដល់​ថ្ងៃទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១ តម្លៃ​ប្រេងឥន្ធនៈ​បាន​បន្ត​ឡើងថ្លៃ​១០០ រៀល​ថែមទៀត​ក្នុង​១​លីត្រ​ ​ដោយ​ប្រេងសាំង​ធម្មតា​ត្រូវ​លក់​ចេញ​ក្នុងតម្លៃ ៤,១០០ រៀល​ក្នុង​១​លីត្រ​។ ចំណែក​ប្រេងម៉ាស៊ូត​លក់​ចេញ​ក្នុងតម្លៃ​៣.៦៥០​រៀល​ក្នុង​១​លីត្រ​។

​គួរជម្រាបថា​ តម្លៃ​ប្រេងឥន្ធនៈ​ បានចាប់ផ្ដើម​ឡើងថ្លៃ​ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​ឆ្នាំ​២០២០​មកម្ល៉េះ​ពោលគឺ​បើ​ប្រៀបធៀ ប​តម្លៃ​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត​បច្ចុប្បន្ន​ជាមួយ​តម្លៃ​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​២០២០ ប្រេងសាំង​ធម្មតា​បាន​ឡើងថ្លៃ​ខ្ពស់ជាង​មុន ១០៥០ រៀល​ខណៈ​ប្រេងម៉ាស៊ូត​ឡើង ១០៥០ រៀល​ក្នុង​មួយ​លីត្រ​។

​បន្ថែមពីនេះ​ ក្រសួងពាណិជ្ជកម្ម​ បានបញ្ជាក់បន្ថែមថា​ តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ ថ្លៃលក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី១៦ ខែកក្កដា​ ដល់ថ្ងៃទី ៣១ខែកក្កដា​ ២០២១នឹងត្រូវ​លក់៤.២៦០ រៀល​ក្នុង​១​លីត្រ​សម្រាប់​ប្រេងសាំង​ធម្មតា​EA92 និង ៣.៨១០ រៀល​សម្រាប់​ប្រេងម៉ាស៊ូត។​

គួរបញ្ជាក់ថា​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង ដោយមាន​ការ រួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​នៅ​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤ សេន​ដុល្លារ​ក្នុង​១​លីត្រផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖