ព័ត៌មានទាន់ហេតុការណ៍៖

ហាង Mini BBQ សាច់​អាំង​ទឹក​កាពិ​ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកេងកង៣ មានអ្នកជំងឺកូវីដ-១៩ មានគ្នា២នាក់ បានចូលទៅហូបអាហារ​ នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ហាង Mini BBQ សាច់​អាំង​ទឹក​កាពិ​ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកេងកង៣ មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា២នាក់ បានចូលទៅហូបអាហារ​ នៅទីតាំងខាងលើនេះ ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​​ហូបអាហារនៅ 🔴 ហាង Mini BBQ សាច់​អាំង​ទឹក​កាពិ​ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង ១៩៖៥០ ដល់ ២០៖៣៥ ។

​🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា២នាក់ បានចូលទៅហូបអាហារ​ នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖