ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា សុគន្ធ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២ បានទទួលមរណភាពដោយសារជម្ងឺកូវីដ១៩ !

ចែករំលែក៖

ភ្នំពេញ៖ លោកអនុសេនីយ៍ឯក ជា សុគន្ធ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២ បានទទួលមរណភាពដោយសារជម្ងឺកូវីដ១៩ ! ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។ 

លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានថ្លែងថា, ក្នុងនាម គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ  និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ រួមទាំង ក្រុមគ្រួសារ ខ្ញុំពិតជាមានសេចក្ដីរន្ធត់ក្នុងចិត្តយ៉ាងពន់ពេក ក្រោយពីទទួលបានដំណឹងថា លោកអនុសេនីយ៍ឯក ជា សុគន្ធ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២ បានទទួលមរណភាពដោយសារជម្ងឺកូវីដ១៩។ នេះជាការបាត់បង់នូវមន្ត្រីនគរបាលជាតិ ដែលពោរពេញទៅដោយសមត្ថភាព និងបទពិសោធន៍ ក្នុងការងារបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយខ្ញុំក៏សូមសម្ដែងនូវមនោសញ្ចេតនាសោកស្ដាយប្រកបដោយការសោកសង្រេងយ៉ាងខ្លាំង និងសូមចូលរួមរំលែកសេចក្ដីមរណភាពទុក្ខដ៏ក្រៀមក្រំជាមួយនឹង គ្រួសារសពផង ជាចុងក្រោយ សូមបួងសួងអោយ ដួងវិញ្ញាក្ខ័ន្ធ របស់លោក ឆ្ពោះទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖