ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌជ្រោយចង្វា បង្ហាញលេខទូរស័ព្ទ និងបង្កើតគ្រុប Telegram សម្រាប់ទំនាក់ទំនងពិគ្រោះយោបល់ និងព្យាបាលជំងឺកូវីដ-១៩ដោយស្ម័គ្រចិត្តតាមផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌជ្រោយចង្វា សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា ឲ្យបានជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការពិគ្រោះយោបល់ គ្រប់គ្រងថែទាំ និងព្យាបាលអ្នកមាន ជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តតាមផ្ទះ រដ្ឋបាលខណ្ឌ បានបង្កើតគណៈបញ្ជាការស្រាល ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និងឆ្លើយតបជាបន្ទាន់។

ជាមួយគ្នានេះរដ្ឋបាលខណ្ឌជ្រោយចង្វា ក៏បានបង្កើតគ្រុប Telegram មួយដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ អាចសួរសំណួរ ចម្ងល់ និងបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងការព្យាបាលតាមផ្ទះ (https://t.me/ccvhomecare)។

រដ្ឋបាលខណ្ឌជ្រោយចង្វា បានបញ្ជាក់ថា «គោលបំណង នៃការបង្កើតក្រុមនេះឡើង គឺដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់ចម្ងល់ ឬបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា។ ក្នុងករណីមានចម្ងល់ និងបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងការព្យាបាល អាចសាកសួរនៅក្នុងក្រុមនេះបាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ដោះស្រាយឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ»។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌ ក៏សុំការយោគយល់ផងដែរថា រាល់ព័ត៌មាន ឬរូបភាព និងវីដេអូណាដែលមិនពាក់ព័ន្ធ សូមបងប្អូនមេត្តាកុំផ្ញើចូលក្នុងក្រុមនេះ ចៀសវាងនាំឱ្យមានការភាន់ច្រឡំ៕

ដោយ៖ សហការី


ចែករំលែក៖