ខេត្តស្វាយរៀង៖ ពិតជារំភើបមិនធម្មតាឡើយ! សូមអគុណដល់ក្រុមគ្រូពេទ្យខេត្តស្វាយរៀងបន្តជួយសម្រាលកូននិងវះកាត់ដល់ស្ត្រីខ្មែរ២នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ។
យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះឱ្យដឹងថា ថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៦ព្រឹក ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលវិជ្ជមានកូវីដ-១៩ មានអាស័យដ្ឋាននៅភូមិគយត្របែក សង្កាត់តារាងបាល ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនប្រុសម្នាក់ទំងន់ 3,5 គីឡូក្រាម ដែលនេះជាករណីទីម្ភៃប្រាំមួយផងដែរសម្រាប់មន្ទីរពេទ្យខេត្ត។
ប្រភពបន្តថារីឯថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២និង៤០នាទីទាបភ្លឺ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានវះកាត់យកកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្វាយជ្រំ (វិជ្ជមានកូវីដ-១៩ )មានអាស័យដ្ឋាននៅភូមិអង្គឬស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនប្រុសម្នាក់ទំងន់ ៤ គីឡូក្រាម (សុខភាពស្រ្ដីក្រោយវះកាត់និងទារកមានស្ថានភាពល្អប្រសើរ) ដែលនេះជាករណីទី២៦ផងដែរសម្រាប់មន្ទីរពេទ្យខេត្តនិងសូមប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ទាំងអស់គ្នា។
ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនទាំង២នាក់នេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនិងសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ក
ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជួយសម្រាលកូនរហូតទទួលបានជោគជ័យនៅពេលនេះនិងសូមជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ យឹម សុថាន