ព័ត៌មានទាន់ហេតុការណ៍៖

ឈិន ចាន់ធារី ផ្ទុះរឿងឡើងងារជាជំទាវក្រោយបែកបាក់ សុវណ្ណ មករា ជាង៤ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ពិជាធ្វើឲ្យគេភ្ញាក់ផ្អើលមិនតិចទេបន្ទាប់ពីអតីតសិល្បករ អ្នកនាង ឈិន ចាន់ធារី ត្រូវបានគេហៅជំទាវពេញៗមាត់ បន្ទាប់ពីនាង និងគូស្នេហ៍ដែលគេស្គាល់ថាជាបុរសពោះម៉ាយទ្រព្យស្តុកបានប្រកាសបើកដំណើរការគម្រោងលក់ដូរអចលនទ្រព្យទ្រង់ទ្រាយធំមួយ។ 

អតីតតារាសម្តែង សុវណ្ណ មករា និងតារាចម្រៀង ឈិន សុធារីបានសម្រេចចិត្តចូលរោងការកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។  បន្ទាប់ពីសម្រាលបានកូនភ្លោះប្រុសស្រី២នាក់កាលពីជាង៥ឆ្នាំមុនភ្លាមឈិន ចាន់ធារីបានទម្លាយអំពីទុក្ខលំបាកក្នុងខ្លួនមួយចំនួនជាការបន្ធូអារម្មណ៍តានតឹងព្រោះវិបត្តិផ្លូវចិត្តដែលគេដឹងថាព្រោះតែរឿងចម្រូងចម្រាសជាមួយអតីតស្វាមីលោក សុវណ្ណ មករា នោះឡើយ ក្រោយមកនាងបានដាច់ចិត្តបង្ហោះរូបថតតារាសម្តែងស្រីថ្មីម្នាក់ដែលព្យាយាមតាមស្រលាញ់ប្តី និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកកាន់ភរិយាពេញច្បាប់នោះ។ 

  មុននេះលឺដំណឹងថាតារាស្រីរូបនេះបានឡើងងារជាជំទាវបន្ទាប់ ពីមានការលើកឡើងថា គូស្មេហ៍ មានងារជាឧកញ៉ា ឈ្មោះ កែវ ពិសិដ្ឋ។ ការលេចចេញដំណឹងនេះបានធ្វើឡើងក្រោយពីអតីតពិធីការិនី និងអ្នកចម្រៀងរូបនេះ បានបង្ហាញមុខជាមួយគូស្នេហ៍ក្នុងកម្មវិធីប្រកាសសម្ពោធដំណើរការជាផ្លូវការលើគម្រោងសាង សង់ផ្ទះល្វែង នាតំបន់ ផ្លូវជាតិលេខ៣ នោះ។ កន្លងមកដំណឹងនៃការជំនួបស្នេហ៍បុរសទ្រព្យស្តុកខាងលើត្រូវបានលេចធ្លាយឡើងចាប់តាំងពីអំឡុងខែកុម្ភៈមកម្ល៉េះ ដែលនាងបានបង្ហាញមុខគូស្នេហ៍ក្នុងកម្មវីធីខួបកំណើតមួយ ហើយជាបន្តបន្ទាប់ពួកគេបានបង្ហាញភាពផ្អែមល្ហែមរួមគ្នាជាញឹកញាប់ដោយបើកចំហរផងដែរ។ ដំណឹងរកបានអ្នកស្អំរបួសបេះដូងនេះគឺក្រោយពីអតីតសិល្បការិនីរូបនេះបានបែកបាក់ចំណងស្នេហ៍ជាមួយតារាសម្តែងលោក សុវណ្ណ មករា អស់រយៈពេលជាង៤ឆ្នាំមកហើយនោះ។  អ្នកសិល្បៈជាច្រើនបានថ្លែងការកោតសរសើរអំពីវាសនាអតីតារាចម្រៀង និងពិធីការិនី អ្នកនាង ឈិន ចាន់ធារី ថាមានវាសនាខ្ពស់ព្រោះបានបុរសគូស្នេហ៍ថ្មីដែលយល់ចិត្ត មិនប្រកាន់អតីតកាល និងលើកមុខមាត់នាងពេញលេញ ហើយអ្នកទាំងពីរគ្រោងបើកដំណើរការហាងកែសម្ផស្សបន្ថែមទៀត៕ 

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖